បុរសម្នាក់មកពីរដ្ឋ Orissa ប្រទេសឥណ្ឌា បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត ព្រោះតែលោតចូលក្នុងទ្រុងតោ ក្រោយពីមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន។ បុរសម្នាក់នេះមានឈ្មោះថា Suryanrayan Das អាយុ 45ឆ្នាំ។ រឿងនេះបានកើតឡើងកាលពីថ្ងៃទី 5/10 នៅឯសួនសត្វ Nandankanan។
ពេលដែលលោក Das តោងឡើងចូលទៅក្នុងទ្រុងតោ សត្វតោពីរក្បាលបានទាញខាំលើគាត់ធ្វើឲ្យគាត់ទទួលរងរបួសជាច្រើនកន្លែងនៅត្រង់លលាដ៍ក្បាល ថ្ពាល់ ក និងដៃជើង។ ពេលនោះ ក៏មានការជួយសង្រ្គោះទាន់ពេលវេលាពីបុគ្កលិកធ្វើការនៅសួនសត្វ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នសុខភាពរបស់ Das បានធូរស្រាលវិញហើយ។ ប្រធានសួនសត្វ Nandankanan, លោក C R Mishra បានឲ្យដឹងថា គាត់កំពុងតែគិតគូរដល់ការបង្កើនសុវត្ថិភាព ដើម្បីបញ្ចៀសរាល់ករណីបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជាករណីរបស់លោក Suryanrayan Das ជាដើម៕
ដោយ៖ សិលាប្រភព៖ K14