កាលពីពេលថ្មីៗនេះ គេហទំព័រ TechnoBuffalo បានបង្ហោះនូវរូបភាពផលិតផល សំរាប់ធ្វើជំនួញរបស់ Samsung សំរាប់ពាក់កណ្តាលដើមឆ្នាំនេះ។ ក្រៅពីម៉ូដែលដែលយើងធ្លាប់បានស្គាល់រួចហើយដូចជា Galaxy S Duos, Galaxy Beam, Galaxy Y, Note II, S III, Note 10.1, Galaxy Camera...នៅក្នុងឯកសារដែលបានដែលបានបង្ហោះនេះ មានលេចចេញនូវព័ត៌មានពីឧបករណ៍ថ្មីៗមួយចំនួនដែល Samsung មិនទាន់បានបង្ហាញណែនាំនៅឡើយ ក្នុងនោះរួមមាន Galaxy Note 8.0, Galaxy X Cover 2, Galaxy Young និង Galaxy Pocket Plus។

បណ្តាផលិតផលថ្មីនិយាយខាងលើនេះ គឺមានតាំងពី Tablet រហូតដល់ទូរស័ព្ទស៊េរីមធ្យម និងស៊េរីទាប។ គួរឲ្យសោកស្តាយបន្តិចដោយសារតែ មិនមានបញ្ជាក់តំលៃនៃផលិតផលនីមួយៗដោយគ្រាន់តែប្រាប់ពីរូបសណ្ឋាន Hardware និងពេលវេលានៃការបង្ហាញខ្លួនតែប៉ុណ្ណោះ៕




ដោយ៖ សិលាប្រភព៖ TTE