Smartphone Medias W N-05E របស់ NEC កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវចូលរួម នៅក្នុងពិព័រណ៍ Mobile World Congress ពេលដែលវាបានបំពាក់នូវអេក្រង់ពីរ ដែលអាចបើកបាន បង្កើតបានទៅជា Tablet មួយ។
Medias W មានអេក្រង់ពីរ qHD ទំហំ 4,3 inch 540 x 960 pixel ដែលអាចប្រើ និងបង្ហាញនូវ Applications ពីរផ្សេងគ្នា ក្នុងពេលតែមួយ។ ពេលបើកអេក្រង់ទាំងពីរលាតសន្ធឹង នោះវានឹងបង្កើតបាននូវទំហំសរុប 8,6 inch។

ស្មាតហ្វូននេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean, Chip Dual Core 1,5 GHz, RAM1GB, មេម៉ូរីក្នុង16 GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD, Camera 8 megapixelនិងមានអំពូល flash នៅផ្នែកខាងក្រោយផ្នែកខាងលើអេក្រង់ទីពីរ។ បើតាមការប៉ាន់ស្មានស្មាតហ្វូននេះ នឹងចេញលក់នៅក្នុងខែមេសាខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ VE
ស់មនុស្ស ភាគច្រើនជាមួយនឹង បណ្តាញទំនាក់ទំនងសង្គម បានបង្កើតឡើង ជាគុណសម្បត្តិ និងគុណវិបត្តិ។ ជាពិសេស សម្រាប់មនុស្សវ័យក្មេ - See more at: http://www.lookingtoday.com/entertainment-general-news/14656------facebook.html#sthash.alAPuyrD.dpuf