ចិន៖ បើតាមសេចក្ដីរាយការណ៍ពត៌មានមួយ ចេញពីទីក្រុងហុងកុង កាលពីព្រឹកមិញនេះថារដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្ដការពង្រឹងផ្នែកយោធា និងសព្វាវុធដ៏ទំនើបៗ ខណៈដែលខ្លួនកំពុងមានវិបត្ដិ ដ៏តានតឹងជាមួយបណា្ដប្រទេសមួយចំនួនក្នុងតំបន់អាស៊ី លើប្រជុំកោះសមុទ្រចិនខាងត្បូង។
គួររំលឹកផងដែរថា បន្ទាប់ពីប្រទេសជប៉ុន បានព្រមទិញកោះមួយដែលមានឈ្មោះថាSenz-kaku ឬភាសាចិនថា Diaoyu នៅប៉ែកខាងកើតសមុទ្រចិន តែបែរជាតៃវ៉ាន់មិនព្រមអនុញ្ញាតិអោយចិនលក់ នឹងស្របពេលដែលខ្លួនកំពុងមានជម្លោះ ដ៏តានតឹងជាមួយបណ្ដាប្រទេសមួយចំនួននៅអាស៊ីផងនោះ រដ្ឋាភិបាលក្រុងប៉េកាំងជំរុញចិត្ដកាន់តែខ្លាំង ក្នុងការទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីពង្រឹងសព្វាវុធរបស់ខ្លួន ដែលអាវុធនោះ ត្រូវបានគេដាក់ឈ្មោះថាFirepower ។

ដោយមើលឃើញការចង់បាន មិនចេះចប់មិនហើយរបស់ប្រទេសមហាអំណាចមួយនេះ ទើបមានប្រិយមិត្ដមួយចំនួន បានចោទសំនួរថា តើចិននឹងចង់បានអ្វីទៀត ពីពិភពលោកនាពេលថ្ងៃអនាគត?
ដោយ៖ សីហាប្រភព៖ hongkong