ការប្រកួតវាយតេនីស ATP World Tour Finals នឹងប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ ២០១៥ នៅ O2 Arena ទីក្រុងឡុងដដែល ក្រោយពីកុងត្រាបន្ត ២ឆ្នាំទៀត។

លោក Brad Drewett អគ្គនាយកសមាគមវិជ្ជាជីវៈកីឡាវាយតេនីសបានមានប្រសាសន៍ថា “យើងពិតជាមានអារម្មណ៍សប្បាយចិត្ត ក្នុងការបន្តធ្វើជាម្ចាស់ផ្ទះ ហើយយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អ”។
សូមបញ្ជាក់ថា ATP World Tour Finals បានប្រារព្ធធ្វើឡើងនៅទីក្រុងឡុងតាំងពីឆ្នាំ ២០០៩ មកម្លេះ៕
ដោយ៖ តុលា
ប្រភព៖ bbc