សុខភាពស្បែកនៅលើដងខ្លួនមានបញ្ហាមិនប្រក្រតី គឺអាចបណ្តាលមកពីបញ្ហាកង្វះសារធាតុវីតាមីន និង សារធាតុផ្សេងៗ មួយចំនួនទៀត ដែលត្រូវការសារធាតុទាំងនោះមកផ្គត់ផ្គង់លើរាងកាយទាំងមូល។ ប្រសិន ខ្វះនូវសារធាតុណាមួយ នឹងធ្វើឱ្យរាងកាយ ឬ សុខភាពស្បែកនៅលើដងខ្លួនរបស់អ្នក ជួបនឹងបញ្ហាជាមិនខាន។ ដូចជា បញ្ហាចង្កាធ្លាក់ ជាដើម ឬ សាច់ធ្លាក់ខ្លាំងពេកចង្ការបស់អ្នក ដែលមើលទៅ ប្លែក និង អាក្រក់មើល ទាំងនេះ គឺបណ្តាលមកពីកង្វះនូវសារធាតុវីតាមីន និង សារធាតុចិញ្ចឹមមួយចំនួន។
ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួនដែលអាចព្យាបាលកំចាត់បញ្ហាសាច់ចង្កាធ្លាក់នេះ បានដោយធម្មជាតិ។

វីតាមីន E៖ គឺជាសារធាតុវីតាមីនម្យ៉ាង ដែលដើរតួនាទីយ៉ាងសំខាន់ អាចជួយកាត់បន្ថយសាច់ចង្កាធ្លាក់ និង ជួយធ្វើឱ្យស្បែកតឹងណែន នៅគ្រប់កន្លែងទាំងអស់នៅលើដងខ្លួនរបស់អ្នក។
ប្រភពអាហារដែលមានផ្ទុកនូវសារធាតុវីតាមីន E នេះ គឺមាននៅក្នុង ស្លឹកបន្លែបៃតង ប្រេងស្រូវសាឡី អង្គរសម្រូប ក្រុមសណ្តែកកួរវែង ផ្លែប៉ម សណ្តែកដី។ល។
ទឹកដោះគោ៖ ក៏អាចជួយអ្នកកំចាត់ នូវបញ្ហាសាច់ចង្កាធ្លាក់ និង ជួយឱ្យស្បែកឡើងតឹងបានយ៉ាងងាយស្រួលផងដែរ។ ដោយគ្រាប់តែអ្នក ប្រើទឹកគោះធ្វើជាម៉ាស បន្ទាប់មក យកវាមកលាបនៅត្រង់ចង្កាដែលមានសាច់ធ្លាក់នោះ រួចម៉ាស្សាថ្នមៗ នៅលើចង្កាហើយលាងសំអាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។
ស៊ុត (ផ្នែកពណ៌ស)៖ ស៊ុតផ្នែកពណ៌ស គឺជាប្រភពនៃវីតាមីន ដែលមានប្រសិទ្ធិភាពបំផុតសំរាប់សុខភាពស្បែក។ ហើយអ្នក ក៏អាចប្រើវាសំរាប់ព្យាបាលកំចាត់សាច់ចង្កាធ្លាក់បានផងដែរ។
វិធីព្យាបាល៖ សូមយកស៊ុត ២គ្រាប់ វាយបំបែក (យកផ្នែកពណ៌ស) លាយជាមួយនឹងទឹកដោះគោ ១ស្លាបព្រាបាយ ប្រេងជីអង្កាមបន្តិច ទឹកឃ្មុំ ១ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។ បន្ទាប់មក កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើចង្កាកន្លែងមានសាច់ធ្លាក់នោះ ទុកឱ្យស្ងួត រយៈពេល ៣០នាទី ហើយលាងសំអាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ និងយកដៃរបស់អ្នកទះថ្នមៗ នៅលើចង្កានោះរហូតដល់ស្ងួត។ ព្យាបាលតាមវិធីជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលចាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies