សន្និសិទពីកម្មវិធីកំចាត់ Virus AVIRA របស់ក្រុមហ៊ុន Anttel (Cambodia) បានរៀបចំឡើងនៅ សណ្ឋាគារ Sunway កាលពីព្រឹកថ្ងៃទី 10 ខែឧសភា ឆ្នាំ 2011 ក្រោមអធិបតេយ្យភាព លោក លោក ជិន ដារ៉ូ (Chin Daro) នាយករងទូរគមនាគមន៍កម្ពុជា។សន្និសិទ នេះផងដែរក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុន ឯកជន ស្ថាប័នរដ្ឋ អ្នកសារព័ត៌មាន និងស្ថានីយ៏ ទូរទស្សន៏មួយចំនួនផងដែរ។


ក្រុមហ៊ុន Anttel (Cambodia) ដែលជាអ្នកនាំចូលនូវកម្មវិធីកំចាត់ Virus AVIRA បានមានប្រសាសន៏ថា កម្មវិធី AVIRA គឺជាកម្មវិធីមួយដែលបានបង្កើតឡើងនៅប្រទេស អាឡឺម៉ង់ (German) ហើយត្រូវបាននាំមកប្រទេស កម្ពុជា កាលពី 2 ខែមុននេះ។ ហើយបានបញ្ជាក់បន្ថែមថា កម្មវិធី Virus AVIRA នេះគឺជាកម្មវិធីមួយដែលមានសមត្ថភាព ខ្ពស់ក្នុងការកំចាត់ Virus ដែលតែងតែឆ្លងចូលកុំព្យូទ័រ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។


ឆ្លើយតបទៅនឹងការរីកចំរើន ផ្នែកព័ត៌មានវិទ្យានៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុមហ៊ុន Anttel (Cambodia) បានបញ្ជាក់ថាខ្លួននឹងខិតខំ ប្រឹងប្រែងធ្វើយ៉ាងណាអោយកម្មវិធី កំចាត់ Virus AVIRAនេះមានតំលៃសមរម្យដើម្បីធនាពីការឆ្លងVirusមកកាន់កុំព្យូទ័រដែលយើងកំពុងប្រើប្រាស់។ ដោយសារគ្រប់ស្ថាប័នទាំង ស្ថាប័នរដ្ឋនិង ឯកជន សុទ្ធតែប្រើប្រាស់កុំព្យូទ័រ ដើម្បីបំរើការងាររបស់ខ្លួន ដូច្នេះវាងាយស្រួលក្នុងឆ្លងVirusពីម៉ាស៊ីន មួយទៅម៉ាស៊ីនមួយទៀត ម្លេះហើយបានជាកម្មវិធីកំចាត់ Virus AVIRAមានអត្ថប្រយោជន៏ សំរាប់ការងារប្រចាំថ្ងៃទាំង ហើយត្រូវបាន ក្រុមហ៊ុន Anttel (Cambodia) នាំយកកម្មវិធីនេះមកកាន់ ប្រទេសកម្ពុជា។


ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន Anttel (Cambodia) ក៏បានសហការណ៏ជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសកលវិទ្យាល័យ ដ៏ធំមួយនៅប្រទេសកម្ពុជា ហើយបានផ្តល់ជូននូវកម្មវិធី កំចាត់ Virus AVIRA ដោយឥគិតថ្លៃសំរាប់ម៉ាស៊ីនកុំព្យូទ័រចំនួន 1000 គ្រឿងដែលនេះគឺជាចំនុច ចាប់ផ្តើមនៃការបញ្ជ្រៀប ខ្លួនរបស់ AVIRA នៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Anttel (Cambodia) ក៏មានគំរោងនឹង ផ្តល់ ជូននូវកម្មវិធីកំចាត់ Virus AVIRA របស់ខ្លួនដោយឥគិតថ្លៃ ដល់អាជីវករ ដែលប្រកប់របរ បើកហាង ហ្គេម និង អ៊ីនធឺណិតផងដែរ។