បើទោះជាកំពុងកាន់តំណែង ជាក្រុមហ៊ុនទូរស័ព្ទ Android លេខមួយ, Samsung នៅតែនាំយកទៅកាន់ MWC 2013 នូវបណ្តាស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ ដែលបង្កើត និងអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ មានឈ្មោះថា Tizen។

បន្ទាប់ពី Firefox, ដល់វេនប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាងមួយទៀត បានបង្ហាញខ្លួននៅ MWC 2013 គឺ Samsung Tizen។ ប៉ុន្តែជំនួសដល់ការផ្តោតសំខាន់ទៅលើស៊េរីទូរស័ព្ទតំលៃថោកៗ ដូច Firefox, Tizen ត្រូវបានបំពាក់នូវរូសណ្ឋានល្អជាង ពេលដែលផលិតផលសំរាប់សាកល្បងបង្ហាញខ្លួននៅ MWC មានកំរិតពន្លឺឡើងដល់ 720p។

/

Tizen ជាប្រព័ន្ធប្រតិបត្តិការដែល Samsung ធ្វើការអភិវឌ្ឍន៍ជាមួយ Intel និងបង្រួមជាមួយ Badaចាស់របស់ក្រុមហ៊ុន។ Engadget បាន​ធ្វើការវាយតំលៃថា Tizen ជាប្រព័ន្ធប្រតិតបត្តិការដែលមានចំនុចជាច្រើនដូចនឹងគូប្រកួត Ubuntu។ អេក្រង់ដើមសាមញ្ញ ជាមួយ icon ធំរៀបចំយ៉ាងស្អាតនៅលើអេក្រង់, មិនមែន Widget ទេ។ ដូចនឹង Firefox OS, Tizen បានប្រើប្រាស់មួយផ្នែកធំ ជាបណ្តាApplications ដែលបានសរសេរនៅលើ HTML5, ស្របជាមួយនឹងបណ្តា Applications  Native។

បច្ចុប្បន្ន Samsung មិនបានប្រាប់ឲ្យដឹងស្មាតហ្វូន Tizen ដំបូងនឹងបង្ហាញខ្លួននៅពេលណានៅឡើយទេ៕

/

/

/

/

ដោយ៖ សិលាប្រភព៖ VE