នៅថ្ងៃអង្គារស្អែកនេះ Facebook នឹងប្រារព្ធនូវព្រឹត្តិការណ៍មួយ ដែលក្រុមហ៊ុនបានសរសេរនៅក្នុងលិខិតអញ្ជើញថា Come and see what we're building ។ ព័ត៌មានចចាមអារាមមួយចំនួនបានឲ្យដឹងថា Facebook កំពុងរៀបចំធ្វើការបង្ហាញខ្លួននូវទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្លួនមួយចំណែកមួយចំនួនទៀត គឺនិយាយអំពីការអភិវឌ្ឍន៍សេវា Facebook និងបណ្តាទ្រឹស្តីពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ចំណែកប្រភពពីគេហទំព័រ TechCrunch បានឲ្យដឹងថា ផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនទៀត ដែលនឹងត្រូវបង្ហាញខ្លួននៅថ្ងៃស្ងែកនេះ នឹងមានមុខ ApplicationFacebook Messenger សំរាប់ iPad។ TechCrunch បានបន្ថែមថា Facebook Messenger សំរាប់ iPad បានរៀបចំខ្លួនរួចរាល់ក្នុងការដាក់ឲ្យប្រើប្រាស់នៅថ្ងៃអង្គារ ស្អែកនេះ។ ការបង្ហាញខ្លួននៃ app Facebook Messenger សំរាប់ iPad គឺជាការបោះជំហានដ៏ចាំបាច់មួយទៀត ដើម្បីឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់៕

ដោយ៖ សិលាប្រភព៖ TTE