(បាសេឡូណា)៖ ក្រុមជើងខ្លាំងរបស់ប្រទេសអេស្ប៉ាញ FC Barcelona បានលត់ក្រុមភ្ញៀវទៅពីអង់គ្លេស Manchester City រហូតដល់ទៅ ៤-០ ក្នុង Champions League យប់មិញនេះជើងទី ខណៈដែល Lionel Messi រកបាន៣គ្រាប់ម្នាក់ឯង។

Messi បានស៊ុតគ្រាប់ទី១ របស់គេនៅត្រឹមនាទីទី១៧ ដើម្បីនាំមុខ ១-០ ក្នុងវគ្គទី១បណ្តោះអាសន្ននៅពហុកីឡដ្ឋាន Camp Nou មុនពេលបន្ថែម២គ្រាប់ទៀតក្នុងវគ្គទី២ បន្ទាប់ពីសម្រាកនៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៩៦២៩០នាក់ នៅនាទីទី៦១ និង ៦៩ ដោយសារតែអ្នកចាំទី Claudio Bravo របស់ Man City ត្រូវបានពិន័យកាតក្រហម ដែលយក ដៃប៉ះបាល់នៅក្រៅខ្សែបន្ទាត់នៅនាទីទី៥៣។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Barcelona ក៏បានបាត់បង់សមាជិកខ្សែការពារ Jeremy Mathieu ផងដែរនៅនាទីទី ៧៣ ដោយសារតែពិន័យកាតលឿង២ដង មុនពេលមិត្តរួមក្រុម Neymar ទាត់បាល់ប៉េណាល់ទី១គ្រាប់មិនចូល តែបានលុបលាងកំហុសវិញ ដោយរកបាន១គ្រាប់ដែរនៅនាទីទី៨៩ចុងម៉ោងក្នុងវគ្គទី២។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមជើងឯក La Liga រដូវកាលមុនមួយនេះ បន្តឈរនៅកំពូលតារាងប្រចាំពូល C ដាច់ ដោយមាន៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ៣ប្រកួតជាប់ៗគ្នា ស្របពេលដែលក្រុម Borussia Moenchengladbach ក៏រកបាន ៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះម្ចាស់ផ្ទះ Celtic របស់ស្កុតឡេន ២-០ យប់មិញនេះ៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង