ថៃ ៖ លោក Mark Prin និងនាង Kimmy Kimberley បានត្រលប់ទៅផ្អែមល្អែមជាមួយគ្នាជាថ្មីម្តងទៀត ក្រោយពីបែកធ្លាយព័ត៌មានបែកគ្នា ។ នៅក្នុងព្រឹត្តិការណ៍មួយ តារាសម្តែងស្រីរូបនេះបានហៅ Mark Prin ថា មនុស្សជិតដិតម្នាក់ ជំនួសអោយពាក្យថា មិត្តប្រុស ដូច្នេះហើយទើបធ្វើឲ្យហ្វេនចង់ដឹងថា ហេតុអ្វីបានជានាងប្រើពាក្យបែបនេះ ទាំងដែលស្រលាញ់គ្នាជាយូរណាស់មកហើយ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

កាលពីថ្ងៃទី អាទិត្យកន្លងទៅនេះ នៅក្នុងកម្មវិធី TV Show Tee Tai Krua និងពិធិការនី បានធ្វើដំណើរទៅកាន់ខុនដូរបស់ Kimmy ដើម្បីសាកសួរពាក់ព័ន្ធជាមួយនិងរឿងនេះ ។ ទទ្ទឹមនឹងនេះផងដែរ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានសារភាពថា នាងមិនចង់ប្រើពាក្យថាគូស្នេហ៍នោះទេ ដោយសារតែខ្លាចត្រូវបែកគ្នា ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews