
ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ មិនអាចសម្រេចបាននូវច្រកណាមួយនៅថ្ងៃអាទិត្យនេះ ដើម្បី
បញ្ចប់ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃនោះ
ឡើយខណៈពេលជម្លោះរវាងប្រទេសទាំងពីរបានគ្របដណ្តប់លើកិច្ចប្រជុំកំពូលអាស៊ាន
ក្នុងទីក្រុងហ្សាការតា (Jakarta) ទាំងមូល ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរវិវត្តន៍ឆ្ពោះទៅរក
សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ការវាយប្រយុទ្ធគ្នានៅជុំវិញបរិវេណប្រាសាទបុរាណក្នុងតំបន់មានជម្លោះ បានបង្កឲ្យមានភាព
តានតឹងខ្លាំងក្លារវាងប្រទេសទាំងពីរនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យផែនការបង្កើតសហគមន៍សេដ្ឋកិច្ចរួមមួយនៅឆ្នាំ២០១៥ជាប់គាំង ហើយបង្ហាញឲ្យឃើញពីអសមត្ថភាពរបស់ប្លុកនេះក្នុងការដោះស្រាយវិវាទនេះ។
ប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃជំនួបកំពូលអាស៊ានលើកទី១៨នោះ កំពុងតែដាក់សម្ពាធឲ្យមានកិច្ចព្រមព្រៀងមួយ ដែលនឹងទប់ស្កាត់កិច្ចប្រជុំមួយ ដែលត្រូវឆាឆាវដោយជម្លោះព្រំដែន។ ប៉ុន្តែ នៅទីបំផុត អ្វីដែលគេបានទទួលនោះ គឺសេចក្តីប្រកាសទុកមុខទុកមាត់មួយថា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នឹងស្នាក់នៅជាច្រើនថ្ងៃទៀតនៅទីក្រុងហ្សាការតា សម្រាប់កិច្ចពិភាក្សាជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅក្នុងអ្វីដែលគាត់បានថ្លែងឲ្យដឹងអំពីកិច្ចពិភាក្ស ាបន្ថែមទៀតថា៖ �ខ្ញុំមកទីនេះមិនមែនបង្កើតនូវសង្គ្រាមពាក្យសម្តីនោះឡើយ�។ ភាគីទាំងពីនិយាយជាច្រើនលើកច្រើនសារនៅអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ នៅតែមិនអាចរកដំណោះស្រាយដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨នាក់ចាប់តាំងពីខែមេសាកន្លងមកនោះ។
ជម្លោះនេះ គឺជាជម្លោះដ៏បង្ហូរឈាមបំផុតរវាងប្រទេសទាំងពីរនៅក្នុងតំបន់នេះ ចាប់តាំងពីប្រទេសថៃ និងឡាវបានវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមតាមព្រំដែនកាលពីឆ្នាំ១៩៨៧-១៩៨៨។
លោក ហ៊ុន សែន បានចាត់ទុកអង្គប្រជុំទាំងមូលនៅទីក្រុងហ្សាការតាកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាកិច្ចប្រជុំដ៏តឹងតែមួយ ខណៈភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកនៅឯជំនួបកំពូលនោះ ចំពោះការដាក់បន្ថែមនូវលក្ខខណ្ឌថ្មីៗទៀត ដែលនឹងធ្វើឲ្យរាំងស្ទះដល់ដំណើរការស្វែងរកកិច្ចព្រមព្រៀង ប៉ុន្តែ លោកបានបន្ថែមថា បរិយាកាសនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា នៅព្រឹកថ្ងៃអាទិត្យនេះ ដែលសម្របសម្រួលដោយប្រទេសឥណ្ឌូនេស៊ីនោះ មានលក្ខណៈល្អប្រសើរ។
Reuters
(ប្រភព៖ PPP)