ជាយូរមកហើយ សហគមន៍បាល់ទាត់ចិន (CFA) ពុំមានភាពល្បីល្បាញ និងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ក្រុមបាល់ទាត់អន្តរជាតិឡើយ ដែលជាលទ្ធផលពុំសូវមាន កីឡាករបាល់ទាត់ចិន បានចេញមុខប្រកួតលើឆាកអន្តរជាតិផងដែរ។

/

រូបភាព៖ logo សមាគមន៍បាល់ទាត់ចិន (CFA)

លើសពីនេះទៅទៀត ប្រិយមិត្តអ្នកគាំទ្រវិញមានការស្រងាកចិត្តយ៉ាងខ្លាំង ចំពោះ រឿងអាស្រូវអំពើពុករលួយដែលកើតមានឡើងលើសមាគមន៍នេះ។

ក្រោយមកសមាគមន៍នេះបានផ្តួចផ្តើមគំនិតផ្លាស់ប្តូរទីតាំងថ្មីរបស់ខ្លួនដើម្បី ទទួលបាន នូវហុងស៊ុយល្អឡើងវិញ។

សមាគមន៍ពុំទាន់បានបង្ហាញពីទីតាំងថ្មីជាក់លាក់ដែលនឹងត្រូវផ្លាស់ប្តូរនូវឡើយ ប៉ុន្តែ សមាគមន៍បានបញ្ជាក់ថា សមាគមន៍នឹងផ្លាស់ប្តូរទីតាំងនៅ ឆ្នាំ២០១២ នេះ ព្រោះជាឆ្នាំ ល្អដែលអាចប្តូរបាន ហើយនឹងធ្វើការជ្រើសរើសទីតាំងដែលត្រូវនឹងមហាវិថីសំណាង លេខ ៧៧៧ ផងដែរ៕

ដោយ៖ តុលា ប្រភព៖ Rocket