អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹង និង ស្គាល់អំពីការប្រណាំងសេះធម្មតា តែការប្រណាំងសេះមួយនេះ ពិតជាចំលែក ហើយប្លែកគួរអោយចង់សើចទៀតផង ។/ការប្រណាំងសេះ វាមិនមែនជាការចំលែកអ្វីទេ តែការប្រណាំងសេះលើទឹក វាពិតជាប្លែកគ្រាន់តែស្តាប់ក៏ធ្វើអោយ យើងឆ្ងល់និងអស់សំណើចដែរ ។ តាមពិតវាជាការប្រណាំង ម៉ូតូលើទឹក ដែលគេតុបតែងម៉ូតូនោះដូចជា ដាក់ក្បាលសេះ និង កន្ទុយអោយម៉ូតូមើលទៅដូចសេះ គួរអោយចង់សើច ។ កម្មវិធីនេះធ្វើឡើយ ដើម្បីអបអរសាទរបុណ្យជាតិ របស់គេនៅប្រទេសអង់គ្លេស ។ /ការប្រកួតធ្វើនៅទន្លេមួយ ដែលនៅជិត Liverpool ដែលមានការចូលរួមដោយអ្នកប្រណាំង២០ នាក់ ជាមួយនឹងម៉ូតូ ដែលបានតុបតែងយ៉ាងស្អាតជាមួយ ក្បាលសេះ និង កន្ទុយ​ ក្នុងចំងាយ  ២០  ម៉ែត្រ ។ អ្នកប្រកួតលោក Daryl Jacob គឺជាអ្នកទទួលបានជ័យជំនះ ក្នុងការប្រកួតនេះ ៕/

 

ដោយ ៖ កុសលប្រភព ៖ k14