ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស ថ្មីៗនេះ បានធ្វើការអភិវឌ្ឍឧបករណ៍មួយដែលអាចបង្កើតភ្លើងចេញពីទឹក ដោយមិនបាច់ប្រើប្រាស់ឧស្ម័នដែលងាយឆេះ។

/

បច្ចេកវិទ្យាថ្មី អាចធ្វើឱ្យទឹកក្លាយជាភ្លើង (រូប ៖ newswhip)

ជាមូលដ្ឋាន នេះគឺជាវិធីប្រើប្រាស់ទឹក ដើម្បីបង្កើតបានជាភ្លើង ដោយប្រើប្រព័ន្ធបំបែកធាតុមួយ ត្រូវ បានគេរចនាឡើងដើម្បីប្រើប្រាស់ប្រភពផ្ដល់ទឹក និងអគ្គិសនី។ ពេលនោះ ទឹកនឹងត្រូវបានគេ បំបែកចេញជាអ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន រួចបញ្ជូនវាទៅក្នុងទូយោដែកមួយ និងបង្កើតបានជាភ្លើង។យោងតាមទំព័រ Euronews អណ្ដាតភ្លើងដែលបង្កើតឡើងដោយប្រព័ន្ធខាងលើនេះ មានសភាពត្រជាក់ជាង និងងាយស្រួលប្រើប្រាស់ជាង ធៀបនឹងអណ្ដាតភ្លើងដែលបង្កើតឡើងដោយឧស្ម័ន acetylene propane ឬ acetylene ជាមួយនឹង អុកស៊ីហ្សែន។ អ្នកស្រាវជ្រាវ Andrew Ellis មកពីក្រុមហ៊ុន ITM Power នៃ​ប្រទេស​អង់គ្លេស បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រ បានព្យាយាមរករូបមន្ដថ្មីនៃបន្ទះបិទបើក ដែលអាចបង្កើនសមត្ថភាពរបស់ឧបករណ៍នេះ ហើយពួកគេក៏ប្រឹងប្រែងដើម្បីកាត់បន្ថយ platinum  និងជំនួសមកវិញ ដោយវត្ថុធាតុដែលមានតម្លៃទាប ដូច្នេះ ឧបករណ៍នេះ ក៏មានតម្លៃមិនថ្លៃនោះដែរ។Rory Olney អ្នកជំនាញការប្រឹក្សាផ្នែកបច្ចេកវិទ្យាផ្សាដែក ឱ្យដឹងថា អណ្ដាតភ្លើងនេះ ស្រាលជាងអណ្ដាត់ភ្លើងដែលបង្កើតឡើងដោយ acetylene និងអ៊ុកស៊ីហ្សែន។ កំដៅនៅត្រង់ផ្នែកខាងចុងរបស់អណ្ដាតភ្លើង ក៏មិនខ្លាំងក្លា ដូច្នេះពន្លឺដែលជះចេញពីអណ្ដាតភ្លើង ក៏មិនធ្វើឱ្យប៉ះពាល់ដល់ភ្នែក។អត្ថប្រយោជន៍មួយផ្សេងទៀតនៃឧបករណ៍ខាងលើនេះ គឺក្បាលទូយោបញ្ចេញភ្លើង តែងតែត្រជាក់ បើទោះវាកំពុងបញ្ចេញភ្លើង ឬបន្ទាប់ពីបានប្រើប្រាស់រួច វាក៏នៅតែត្រជាក់ បែបនេះ អ្នកអាចដាក់វានៅកន្លែងណាមួយក៏បាន។ក្រុមអ្នកអភិវឌ្ឍ ថ្លែងថា ឧបករណ៍ថ្មីនេះ មានតម្លៃទាបជាង ឧបករណ៍បុរាណ ដល់ទៅ ២០ដង ដោយ​សារតែវាមិនត្រូវចំណាយច្រើនទាក់ទិននឹងការរក្សាឧស្ម័ន ការដឹកជញ្ជូន និងការធានារ៉ាប់រង។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Samsung អាចនឹងបង្ហាញ ឧបករណ៍ពាក់ដៃបាន ពីរផ្សេងគ្នានៅ MWC 2014

លេចចេញនូវព័ត៌មាន ស្តីពីគម្រោងសម្ងាត់ របស់ក្រុមហ៊ុន Nokia

LG នឹងបង្ហាញខ្លួន smartwatch G-Arch ខ្សែដៃកីឡា G-Health ដើម្បីប្រើជាមួយ LG G3?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH/ Euronews