ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអត្ថបទអោយដឹងថា ពស់ច្រើនជាង ១០០ ក្បាល ត្រូវបានឆេះខ្លោច ស្លាប់អស់រលីង ក្រោយពីមានគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ  វាយប្រហារលំនៅស្ថានមួយកន្លែង កាលពីវេលាម៉ោងបាយថ្ងៃត្រង់ ថ្ងៃអង្គារ ម្សិលមិញនេះ។

width=437

ដោយនៅក្នុងនោះ    ស្រ្តីម្នាក់ត្រូវបានក្រុមការងារជួយសង្គ្រោះចេញពីមាត់បង្អួច នាជាន់ទីមួយ នៃលំនៅស្ថានដែលបានឆាបឆេះយ៉ាងខ្លាំងមួយនេះ។ គួររំឭកផងដែរថា ករណីគ្រោះអគ្គីភ័យខាងលើ បានកើតឡើងនៅតាមបណ្តោយផ្លូវ Boothwood Road  ក្រុង  York ចក្រភពអង់គ្លេស។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ ស្រ្តីដែលជាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់  ក៏ព្រោះតែឈ្លក់ផ្សែងខ្លាំងពេកតែមិនបានគំរាមគំហែងដល់អាយុជីវិតនោះទេ ។  ក្រុមការងារ ដែលជាភ្នាក់ងារពន្លត់អគ្គីភ័យជាង ២០ នាក់ បានចុះទៅដល់កន្លែងកើតហេតុមួយរំពេច  ក្រោយពីបានដឹងថាមានគ្រោះអគ្កីភ័យ។

width=430

បន្ថែមពីលើនេះ នាយកដ្ឋានសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ បានគូសបញ្ជាក់អោយដឹងថាមូលហេតុ   ដែលនាំអោយមានគ្រោះអគ្គីភ័យលើកនេះ  មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ ពោលគឺ  ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ តែជាជំហានដំបូង      បើតាមការប៉ាន់ស្មានទំនងជាមានការឆាបឆេះចេញពីផ្ទះបាយ ។ ជាអកុសលក្រោយពីកើតមានឡើងនូវគ្រោះមួយនេះ ពស់ច្រើនជាង ១០០ ក្បាលត្រូវបានងាប់អស់នៅក្នុងបន្ទប់ផ្ទុកសត្វមួយ តែជាសំណាងល្អ ​ ពុំមាននរណាម្នាក់  រងគ្រោះស្លាប់បាត់បង់ជីវិតនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ