ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាទី ឃាត់ខ្លួន បន្ទាប់ពីទទួលបានពត៌មានថា មានករណីរំលោភសេពសន្ទវៈកើតឡើងនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពព័ត៌មាន បានអោយដឹងថា រឿងរ៉ាវខាងលើកើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៨.៣០ នាទី បង្កដោយជនសង្ស័យឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ។

នារីរងគ្រោះឈ្មោះ វ.ស.ម អាយុ ២២ឆ្នាំ មុខរបរធ្វើស្រែ បានអោយដឹងថា នៅពេលខ្លូន ទៅបិតបង្អូចបន្ទប់ក្រោមផ្ទះ រួចយកខោអាវ ដើម្បីទៅងូតទឹក ខណៈនោះស្រាប់តែបងថ្លៃប្រុស ឈ្មោះ ធី វណ្ណា(ជនសង្ស័យ) ចូលមកដោយស្រវឹងស្រាផង បានចាប់អោបថើបផ្ដួលខ្ទប់បិទមាត់មិនអោយស្រែក ហើយធ្វើការរំលោភរហូតបានសំរេច ។
ទោះយ៉ាងណាក៏ដោយ ជនសង្ស័យបានសារភាពថា ខ្លួនបានត្រឹមតែឱបថើបតែប៉ុណ្ណោះ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងបំពេញសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់តាមច្បាប់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Police