ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា នៅប្រទេសឥណ្ឌាឯណ្ណោះវិញ មានព្រហ្មណ៍បរិស័ទ្ធជាច្រើននាក់ ដែលជាអ្នកកាន់សាសនា ព្រាហ្មណ៍ បាននាំគ្នាស្រាតសម្រៀកបំពាក់ចេញ ហើយចុះទៅទៅក្នុងទឹកទន្លេ ដើម្បីបួងសួងសុំសេចក្ដីសុខពីព្រះ។

width=457

លោក Maha Kubh Mela មានវ័យ ៥៥ឆ្នាំ ដែលជាអ្នករៀបចំកម្មវិធីនេះឡើង បាននិយាយថា ក្នុងថ្ងៃទី ១៤ម្សិលមិញនេះ​ គឺមានមនុស្សចំនួន ៣លាននាក់ហើយ ដែលបានអាក្រាតកាយចុះងូតទឹកក្នុងទន្លេ។ លោកបានបានបន្ដថា ក្នុងថ្ងៃទី ១៥ នេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានព្រហ្មណ៍បរិស័ទ្ធ ឡើងដល់ ១១លាននាក់ ដែលមកជួបជុំគ្នា ក្នុងទន្លេ Ganges ខេត្ដ Sangam នេះ។

width=457

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏កម្មវិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាកម្មវិធី ដែលមានការជូបជុំមនុស្សដ៏ច្រើនបំផុតក្នុងលោក ដែលមិនធ្លាប់មានពីមុនដែរ៕

ដោយ៖ នារីប្រភព៖ newsday