គ្រឿងផ្សំ-ក្តាម -ខ្ញី -ម្ទេស -ស្លឹកខ្ទឹម -ស្រា -ទឹកស៊ីអ៊ីវ -ប្រេងល្ង

/វីធីធ្វើ១- ក្តាមសេះ ២ ឬ ៣ ១២០០ក្រាម  ខ្ញីម៉ដ្ឋ ៨០ក្រាម  ដើមខ្ទឹម ១៦០ក្រាម ម្ទេសទុំ ២ផ្លែ ២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ  ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ  ស្រា ២ស្លាបព្រាកន្លះ  ប្រេងល្ង ១ស្លាបព្រាកាហ្វេ។ ៣- ក្តាមសេះ បកស្នូក  យកស្រកីចេញ និង លាងទឹកឱ្យស្អាត កាត់ជាដុំៗ ដាក់ចំហុយឱ្យឆ្អិន ទើបស្រង់។ ៤- ដាក់ខ្លាញ់ ឬ ប្រេងឆា ៣ស្លាបព្រាបាយ ចូលក្នុងខ្ទះ  រួចរង់ចាំខ្ទះក្តៅ ទើបចាក់ខ្ញីម៉ដ្ឋ ចូលបំពង បន្ទាប់មក ចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើង ១ស្របក់ ៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និង គ្រឿងផ្សំរសជាតិ និង ម្ទេសទុំចូល   ឆាត្រឡប់ឱ្យសព្វ  ទើបគ្របខ្ទះ  ឱ្យជិត  រួចរំងាស់ប្រហែល  ៥-៦នាទី  រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទទួលទាន ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖​ Cooking Cambodian