ថ្មីៗនេះ មានប្រភពព័ត៌មានបរទេសមួយបានបង្ហាញពី បុរសជនជាតិរូស៊ីម្នាក់ឈ្មោះ Dmitry Golubovskiy បានថតវីដេអូរបស់ខ្លួន ដោយអានពាក្យមួយ ជាភាសាអង់គ្លេសដែលពាក្យនោះមានអក្សរសរុបចំនួន ១៨៩ ៨១៩ អក្សរ និងចំណាយពេលអានដល់ទៅ ២១៣នាទី។
បើស្តាប់ទៅ លោកអ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាពាក្យមួយសោះ ប្រើអក្សរដល់ទៅ១៨៩ ៨១៩ អក្សរ ព្រោះធ្លាប់តែឃើញពា្យអង់គ្លេសមានត្រឹម ៣ ឬ ៧ អក្សរ...។ លោក Dmitry Golubovskiy បានសរសេរពាក្យមួយនេះឡើង ដើម្បីសម្គាល់ពីឈ្មោះប្រូតេអ៊ីនយក្សមួយប៉ុណ្ណោះ។
សូមទស្សនាវីដេអូនៃការអានរបស់លោក Dmitry Golubovskiy ខាងក្រោមនេះ បើលោកអ្នកមិនធុញទ្រាន់ក្នុងការតាមដានដល់ទៅ ៣ម៉ោងកន្លះទេនោះ ៖
ដោយ៖ មិនា ប្រភព៖ huff