Luis Suarez បានបញ្ចប់មន្ទិលសង្ស័យ នៃការផ្លាស់ប្តូរក្រុមហើយ គឺប្តូរមុខរបរទៅធ្វើជាបុគ្គលិកធនាគារវិញ ។ តាមពិតវាជាការផ្សាយពាណិជ្ចកម្ម ដែល Suarez ផ្សាយអោយធនាគារមួយនៅប្រទេស អ៊ុយរ៉ាហ្កាយ សោះ ។
នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់ធនាគារ Abitab នេះ Suarez បានចុះកុងត្រាធ្វើការអោយធនាគារនៅ អ៊ុយរ៉ាហ្កាយ ។ Suarez ដើរតួរជាបុគ្គលិកខិលខូច ដែលតែងតែរំខាន និងលេងសើចច្រើនជាមួយនិង មិត្តរួមការងារ ធ្វើអោយទស្សនិកជន ទប់សំនើចមិនបាន ។
រួមជាមួយនិងព័ត៌មាននេះផងដែរ អនាគតរបស់ ខែ្សរប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្កាយ មួយនេះនៅតែមិនប្រាកដប្រជានៅឡើយ មិនដឹងថាគេនឹងចាកចេញពី Liverpool ឬក៏នៅបន្តនៅឡើយទេ តែយើងនឹងរង់ចាំមើលបន្តទៀត ព្រោះរដូវកាលទិញដូរកីឡាករនៅមិនទាន់បិទទេ ៕
ដោយ ៖ កុសលប្រភព ៖ dailymail