តុលាការកំពូលរបស់ប៉ាគិស្ថាន កាលពីម្សិលមិញ បានដកហូតអភ័យឯកសិទ្ធិនាយករដ្ឋមន្ដ្រីYusuf Raza Gilani បន្ទាប់ពីលោកមិនបានប្ដឹងជំទាស់ចំពោះចោទប្រកាន់ថា បានចំអកអោយតុលាការ កាលពី ២ខែកន្លង។
កាលពីខែមេសា តុលាការមួយនៅ ប៉ាគិស្ថាន បានចោទប្រកាន់លោក Gilani ដោយសារតែបានបដិសេធការស្នើរបស់តុលាការ ក្នុងការស្នើសុំអោយប្រទេសស្វីស ធ្វើការបើកកកាយឡើងវិញនូវរឿងស៊ីសំណូកប្រឆាំងនឹងប្រធានាធិបតិ Asif Ali Zardari។

នាយករដ្ឋមន្ដ្រី Yusuf Raza Gilani របស់ប៉ាគិស្ថាន ត្រូវដកហូតអភ័យឯកសិទ្ធិ
ជាក់ស្ដែង លោក Gilani ត្រូវបានចោទប្រកាន់ថាបានចំអកអោយក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ខែមេសា។ ដូច្នេះ លោកក៏ត្រូវបានគេដកហូតអភ័យឯកសិទ្ធិសភា។ តុលាការកំពូលក៏បានស្នើអោយប្រធានាធិបតិ Zardari ធ្វើការតែងតាំងនាយករដ្ឋមន្ដ្រីថ្មីផងដែរ។
នេះគឺជាការសម្រេចលើកទីពីររបស់តុលាការ ចំពោះលោក Gilani ក្នុងរយៈពេលជិត ២ខែកន្លងមកនេះ។
ក្រុមអ្នកសង្កេតការណ៍យល់ឃើញថា ការសម្រេចរបស់តុលាការខាងលើនេះ អាចរុញច្រានប្រទេសប៉ាគិស្ថានអោយធ្លាក់ទៅក្នុងវិបត្តិនយោបាយ ខណៈដែលប្រទេសនេះកំពុងជួបប្រទះឧបសគ្គជាច្រើន ដូចជាបញ្ហាសន្ដិសុខ សេដ្ឋកិច្ច ភាពគ្មានការងារធ្វើជាដើម។
នៅចំពោះមុខការសម្រេចរបស់តុលាការ ប្រធានាធិបតិ ប៉ាគិស្ថាន លោក Zardari ក៏បានកោះប្រជុំបន្ទាន់មួយដើម្បីពិនិត្យទៅលើប្រការអ្វីខ្លះដែលត្រូវធ្វើ និងបញ្ហាអ្វីខ្លះដែលនឹងអាចកើតមានឡើង បន្ទាប់ពីលោក Gilani ត្រូវបានដកហូតពីតំណែង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing