អ្នកជំនាញខាងយុទ្ធសាស្រ្តសញ្ជាតិពរទុយហ្គាល់ បានលុបបំបាត់ចោលអស់នូវភាពមិនច្បាស់លាស់ពីអនាគតរបស់ខ្លួន ដោយបានកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានរយះពេលដល់ឆ្នាំ២០១៦ ជាមួយReal Madrid។
គណកម្មាធិការនាយករបស់ Real ទើបតែបានប្រកាសជាផ្លូវការពីការចងជើង បានសំរេចគ្រូបង្វឹកJose Mourinho។ អ្នកជំនាញខាងយុទ្ធសាស្រ្តសញ្ជាតិពរទុយហ្គាល់ បានលើកប៊ិចចុះហត្ថ-លេខាលើកិច្ចសន្យាដែលមានរយះពេលដល់ឆ្នាំ២០១៦ ជាមួយក្លឹបបាល់ទាត់ស្តេចអេស្បាញ។

Mourinho នឹងបន្តធ្វើជាគ្រូបង្វឹកនៅ Real
អនាគតរបស់គ្រូបង្វឹក Jose Mourinho ជាប្រធានបទមួយក្នុងចំណោមប្រធានបទHot ដែលមានការចាប់អារម្មណ៏ច្រើនពីសំណាក់អ្នកគាំទ្រក្នុងរយះពេលកន្លងទៅនេះ។ ទោះជាកិច្ចសន្យារបស់មនុស្សពិសេស នៅបន្តរហូតដល់ឆ្នាំ២០១៤ ប៉ុន្តែមានព័ត៌មានជាច្រើនស្តីពីលោកនឹងចាកចេញពីBernabeuដើម្បីស្វែងរកជើងមេឃថ្មី។ ជាក់ស្តែង ចុងក្រោយពាក្យចចាមអារាមទាំងនោះត្រូវបានរលាយអស់ទៅវិញ នៅពេលដែលMourinho ចុះហត្ថលេខាលើកិច្ចសន្យាជាមួយReal។Jose Mourinho បានមកReal នៅឆ្នាំ២០១០ ក្រោយពេលជួយInter ដណ្តើមបានពានរង្វាន់បីជាប្រវត្តិសាស្ត្រ។ ក្នុងរដូវកាលដំបូងនៅBernabeu, MourinhoបានជួយReal ទទួលបានពានរង្វាន់ស្តេច(King Cup) និងដល់រដូវកាលទីពីរ គាត់បានជួយក្លឹបបាល់ទាត់ស្តេចអេស្បាញដណ្តើមបានពានរង្វាន់La Ligaដោយបានកាត់ផ្តាច់ភាពជាម្ចាស់ជើងឯកបីរដូវកាលជាប់គ្នារបស់ Barca។ ជាពិសេស ក្រោមស្នាដៃរបស់Mourinho ,Real បានបំបែកឯក្កតកម្មបញ្ចប់រដូវកាលបាន១០០ពិន្ទុ ពីBarcaដែលធ្លាប់ធ្វើបាន៩៩ពិន្ទុនៅរដូវកាល២០០៩/២០១០៕
ដោយ៖ nanoប្រភព៖ zing