Triton Submarines គឺជាឈ្មោះរបស់ក្រុមហ៊ុនផលិតនាវាមុជទឹកមួយបស់ សហរដ្ឋអាមេរិច
ដែលថ្មីៗនេះ បានធ្វើការប្រកាសនូវគំរូថ្មីរបស់ខ្លួនអាចមានលទ្ធភាពមុជបានជ្រៅជាងគេ
បង្អស់ក្នុងពិភពលោក ។


នាវាប្រភេទថ្មីនេះមានឈ្មោះថា Triton 36.000 ដែលអាចមុជទៅក្នុងទឹកបានរហូតដល់ជំរៅ
36.000 footស្មើនឹង 11.000គីឡូម៉ែត្រ ។ ជំនួសអោយការប្រើ acrylic ក្រុមអ្នករចនាម៉ូដបាន
កំនត់យកកញ្ចក់ប្រភេទBorosilicate ដែលមានកំរាស់ក្រាស់មកជំនួសវិញ ព្រោះវាអាចទ្រាំទ្រ
បាននៅសំពាធខ្លាំង និង ការប៉ះ ទង្គិចផ្សេងៗ ។ នាវានេះមាន 3 កន្លែង(3 កៅអី) គឺ អ្នកបើក
បរម្នាក់ និងសំរាប់ភ្ញៀវពីរអ្នក ។ ការបង្កើតនូវនាវាថ្មីនេះ ក្នុងគោលបំណងបំរើអោយការស្រាវ
ជ្រាវផ្សេងៗនៅក្នុងបាតសមុទ្រ ជាពិសេសក្នុងរយៈជំរៅដែលនាវាផ្សេងមិនអាចទៅដល់ ៕
(ប្រភពពី Discovery)
ដោយ៖ រដ្ឋា