ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់លោក-លោកស្រីទាំងអស់ដែលកំពុងធ្វើអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ ស្ថិតនៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករានិងទួលគោក ឱ្យជ្រាបថា៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសោភ័ណភាពទីក្រុង សាលារាជធានីភ្នំពេញ សូមឱ្យលោក-លោកស្រី ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ របស់ខ្លួនចេញទៅរកទីតាំងថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះចាត់វិធានការតាមផ្លូវច្បាប់ បិទទីតាំងអាជីវកម្មនេះ៕

ដោយ៖ វណ្ណៈប្រភព៖ គេហទំព័រសាលារាជធានីភ្នំពេញ