ស្ថានីយទូរទស្សន៍ Express 24/7 បានផ្សព្ធផ្សាយរូបភាពដំបូងបង្អស់អំពីសាកសព
របស់មេភេរវករ Osama Bin Laden។ ទោះបីជាវាមិនទាន់មានការទទួលស្គាល់បញ្ជាក់
ពីសំណាក់​សេតវិមានក៏ដោយ ក៏ប៉ុន្តែស្ថាប័នយោធា Pakistan​ ​បានបង្ហើបឲ្យដឹងអំពី
រូបភាពនេះ វាដូចជាភស្តុតាងមួយដើម្បីបញ្ជាក់ព័ត៌មាននេះមិនមែនជារឿង ប្រឌិត។

ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសប្រាប់ពលរដ្ឋរបស់លោក
និងពិភពលោកថា Osama Bin Laden ត្រូវបានទាហានអាមេរិកសម្លាប់នៅឯ​លំនៅ​ដ្ឋាន​
មួយកន្លែងនៅទីក្រុង អ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន។ លោក Obama បានថ្លែង
ថា៖ �យប់នេះ ខ្ញុំអាចប្រកាសប្រាប់ពលរដ្ឋអាមេរិក និងពិភពលោកថា សហរដ្ឋអាមេរិក
បានធ្វើប្រតិបត្តិការមួយដែលបានសម្លាប់ Osama Bin Laden មេដឹកនាំក្រុម Al Qaeda
និងជាមេភេរវករមួយ ដែលទទួលខុសត្រូវលើមរណភាពបុរស ស្ត្រី និងកុមារ ស្លូតត្រង់
រាប់សិបពាន់នាក់�។

ដំណឹងនៃការស្លាប់របស់មេភេរវករអន្តរជាតិ Osama Bin Laden គឺជាព័ត៌មានដ៏មានសារ
សំខាន់ សម្រាប់ប្រជាជនទូទាំងពិភពលោកដោយក្នុងនោះពលរដ្ឋ​អាមេរិក​មានអារម្មណ៍​
រីករាយត្រេកអរ ហាក់បីដូចពួកគេសម្រេចបានកំហឹងសងសឹកលើមេភេរវករដ៏ល្បីល្បាញ
ម្នាក់នេះ ដែលបានស្ថិតនៅពីក្រោយនៃការវាយប្រហារដ៏មហន្តរាយលើអគារមជ្ឈមណ្ឌល​
ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងញូវយ៉ក កាលពីឆ្នាំ 2001។ ប្រជាពលរដ្ឋអាមេរិករាប់ពាន់
នាក់ បានចុះផ្លូវនាំគ្នាស្រែកអបអរសាទរ និងបង្ហាញនូវអារម្មណ៍រីករាយ ក្រោយពីលោក​
ប្រធានាធិបតីអាមេរិក Barack Obama បានប្រកាសឲ្យដឹងអំពីការស្លាប់របស់ Bin Laden
នៅព្រឹកថ្ងៃចន្ទនេះ៕





(ដោយ៖ ​មិនា)