Nokia, HTC និង Samsung គឺជាបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេ ដែលបានបង្ហាញខ្លួនស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone 8 ដូចជា Nokia Lumia 920, HTC 8X រឺ Ativ S...

Nokia Lumia 920

/

ជាមួយនឹងបច្ចេកវិទ្យា PureView, អេក្រង់ទំហំ 4,5 inch ច្បាស់ត្រជាក់ភ្នែក និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 គំរូស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Nokia សន្យាថានឹងក្លាយជាផលិតផលដែលទាក់ទាញអតិថិជនប្រើប្រាស់ក្នុងពេលខាងមុខ។

Nokia Lumia 820

/

Nokia Lumia 820 គឺជាស្មាតហ្វូនដែលមានរូបសណ្ឋានទាបជាង Lumia 920។ ដូចនឹងគំរូស្មាតហ្វូនស៊េរីខ្ពស់ Lumia 920, Lumia 820 ក៏ត្រូវបានបំពាក់នូវ CPU Dual Core ល្បឿន 1,5 GHz និងប្រើWindows Phone 8។

HTC Windows Phone 8X

/

HTC Windows Phone 8X គឺជាគំរូស្មាតហ្វូនស៊េរីខ្ពស់ដែលប្រើប្រព័ន្ធប្រតិបត្តិការ Window Phone8ជាមួយអេក្រង់ទំហំ 4,3 inch 720p។ វាត្រូវបានបំពាក់ CPU Dual Core ល្បឿន 1,5 GHz, RAM ទំហំ 1GB...។

HTC Windows Phone 8S

/

HTC Windows Phone 8S ត្រូវបានបង្ហាញខ្លួនទន្ទឹមនឹង 8X និងប្រើ Window Phone 8 ដែរ ប៉ុន្តែវាមានរូបសណ្ឋានទាបជាងបន្តិច ដោយបំពាក់នូវ CPU Dual Core ល្បឿន 1GHz, RAM 512MB,អេក្រង់ 4 inch Super LCD...។

Samsung Ativ S

/

ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូងបានធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន Window Phone 8 ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Ativ S នៅពិពរណ៍ IFA កាលពីដើមខែកញ្ញាកន្លងទៅនេះ។ Ativ Sលេចធ្លោដោយសារតែបំពាក់នូវអេក្រង់ទំហំ 4,8 inch HD Super AMOLED, camera 8 MP និងរចនាម៉ូដប្រហែល Lumia 920៕

ដោយ៖ សិលាប្រភព៖ zng