
ព្រឹកថ្ងៃ 30ខែមេសា កងទ័ពថៃ និងកម្ពុជាមានការផ្ទុះអាវុធគ្នាម្តងទៀត។ ហើយនេះគឺជា
លើកទី 2ទាហានថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់។ក្រោយការចរចាលើកទី 2
កាលពីថ្ងៃទី២៩មេសា ទាហានថៃនៅតែបន្តបំពានបទឈប់បាញ់ដដែល។ នៅយប់
ថ្ងៃទី 29 មេសា វេលាម៉ោង 7:45 ទាហានថៃបានបាញ់ចូលខ្សែត្រៀមជួរមុខប្រាសាទ
តាក្របីចំនួនមួយ គ្រាប់ប្រភេទត្បាល់ 60mm ។
ម៉ោង 5:05 ព្រឹកថ្ងៃទី 30មេសា ទាហានថៃបានបាញ់ចូលខ្សែ ត្រៀមជួរមុខប្រាសាទ
តាមាន់ម្តងចំនួន 2គ្រាប់ ប្រភេទ 30mm ។ ម៉ោង 5:20 ទាហានជួរមុខកម្ពុជាតវិញដើម្បី
ការពារទឹកដី ។ សូរផ្ទុះអាវុធបានស្ងប់ស្ងាត់ទៅវិញនៅម៉ោង 5:45ព្រឹក។
(ប្រភព៖ CEN)