លោក Rafael Benitez អ្នកគ្រប់គ្រងក្រុមថ្មីក្រុមបាល់ទាត់ Chelsea បានធ្វើឲ្យអ្នកគាំទ្រក្រុមរបស់ខ្លួនមានការខឹងសំបារនៅពេលដែល រូបលោកដឹកនាំក្រុម Chelsea ឲ្យប្រកួតស្មើជាមួយក្រុម Manchester City។

/

/

សូមបញ្ជាក់ថាលោក Benitez គឺជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុម Chelsea ដែលជំនួសដំណែងលោក Roberto Di Matteo ក្នុងរយៈពេលខ្លីត្រឹម ៦ខែប៉ុណ្ណោះ។ ការប្រកួតរវាងក្រុម Chelsea និងក្រុម Manchester City គឺទទួលបានលទ្ធផល ០-០ ស្មើ ជាលទ្ធផលដែលអ្នកគាំទ្រក្រុម Chelsea មិនពេញចិត្ត ព្រោះពុំមានការសុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់៕

ដោយ៖ តុលា ប្រភព៖ bbc