ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្ស៊ង់ទីន ដែលលេងឲ្យក្លឹប Barcelona ឈ្មោះ Lionel Messi បានទទួចអះអាង ដោយសង្កត់ធ្ងន់ថា សមាសភាពតំណែងគូរប្រជែងទាំងបី គឺមិនសមណាមកជាប់ Ronaldo នោះទេ គួរតែជាមិត្ដរួមក្រុមកីឡាករ គឺ Luis Suarez។ 

សមាសភាពគូរប្រជែងជាម្ចាស់ពានរង្វាន់បាល់មាស ពិភពលោកប្រចាំឆ្នាំ ២០១៥ ទាំងបីត្រូវបានប្រកាសជាសាធារណៈកាលពីយប់មិញ ដោយមានដូចជា Cristiano Ronaldo Lionel Messi និង Neymar ដោយខុស​ប្លែកគ្នាទាំងស្រុងនឹង​ការគិតរបស់ Messi ថាគួរតែជា Luis Suarez ទៅវិញទេទើបសមជាង។ ខ្សែប្រយុទ្ធ​ជួរមុខទាំងបីរបស់ Bacelona មាន Messi Suarez និង Neymar ហៅកាត់ MSN ស្វែងរកគ្រាប់បាល់ សរុបទៅ​១២៥ នារដូវកាលចុងក្រោយ ដែលអាចជួយឲ្យក្លឹប ប្រជែងបានពានរង្វាន់ធំៗដល់ទៅពីរ​ក្នុងពេលតែមួយ គឺ La Liga និង Champions League ។ 

Messi បានថ្លែងថា » ខ្ញុំចង់ឃើញមិត្ដសម្លាញ់យើងទាំងបី ឈរលើវេទិការជាមួយគ្នានៅថ្ងៃប្រកួតប្រជែងនោះ ប៉ុន្ដែបែជាទៅជាប់ Ronaldo យ៉ាងស្អាតទៅវិញ។ សង្ឃឹមថា ពួកយើងនឹងមានថ្ងៃនោះមិនខាន»។ រីឯ Neymar វិញក៏មានទស្សនៈចង់ឲ្យ Suarez ជាប់ផងដែរ ដោយកីឡាករបានថ្លែងថា Suarez គួរតែជាប់​ជាមួយគ្នា ហើយ Messi គឺជាកីឡាករដែលគាត់ចូលចិត្ដនឹងគោរព ដូច្នេះគាត់គឺឈរលើលំដាប់លេខរៀង​ទី១ ក្នុងដួងចិត្ដ។ 

មិត្ដភាពអ្នកទាំងបីពិតជាស្អិតរមួតណាស់ បើគិតទៅ ហើយម្យ៉ាងវិញទៀត ដោយសារតែការខិតខំប្រឹងប្រែងរួមដៃគ្នាទើប Barcelona អាចលើកពានពីរក្នុងរដូវកាលតែមួយបាន កាលពីរដូលមុន។ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror