
ការចរចាលើកទី២ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មេសានេះបានសម្រេច
លទ្ធផលនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាម្តងទៀត។ ជារួមលទ្ធផលនៅតែដដែលទេគឺភាគីទាំងពីរព្រមព្រៀងឈប់បាញ់គ្នា មិនចល័តទ័ព និងសន្យាជួបគ្នាពីរថ្ងៃម្តង។
កិច្ចចរចាគ្នាកាលពីព្រឹកមិញធ្វើឡើងដោយលោកឧត្តមសេនីយ៍នាក់ រង្ស មេបញ្ជាការកងទ័ពកម្ពុជាប្រចាំតំបន់ប្រាសាទតាមាន់ជាមួយលោកឌុល យ៉ាដេត ប្រធានវៈសេនាធំ
ឈុតខ្មៅថៃដែលឈរជើងទល់មុខប្រាសាទតាមាន់។ ការចាបានធ្វើឡើងនៅឯអូរស្មាច់។
នៅពេលដែលភាគីកម្ពុជាសួរថា តើហេតុអ្វីបានជាទាហានថៃបានបាញ់ចូលទឹកដីកម្ពុជាទៀតកាលពីយប់មិញ មេទ័ពសៀមអះអាងថា មកពីពួកគេបានឃើញកងទ័ពកម្ពុជាលូនចូលក្នុងទឹកដីខ្លួន ប៉ុន្តែ មេទ័ពកម្ពុជាបញ្ជាក់ប្រាប់ថា កងទ័ពកម្ពុជានៅតែក្នុងលេណដ្ឋានក្នុងទឹកដីរបស់ខ្លួនមិនបានចូលដីថៃទេ៕
(ប្រភព៖ cen)