
នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៨មេសា ទាហានសៀមបានបាញ់ផ្លោងមកលើទីតាំងរបស់កងទ័ពកម្ពុជានៅតំបន់ប្រាសាទតាក្របី និងមានគ្រាប់មួយចំនួនធ្លាក់ចូលជ្រៅមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា។ ការបាញ់បែបនេះបានប្រព្រឹត្តទៅយូរៗមួយគ្រាប់ ប៉ុន្តែកងទ័ពកម្ពុជាមិនបានតបតទេ។
អ្នកនាំពាក្យរបស់ខុទ្ទកាល័យក្រុមប្រឹក្សាគណះរដ្ឋមន្ត្រី ផៃ ស៊ីផាន បាននិយាយថា លោក
សោកស្តាយណាស់នៅពេលត្រូវបានជ្រាបអំពីរឿងនេះ។ ដោយហេតុការនេះបានបង្ហាញ
អោយឃើញថា ថៃ មិនបានគោរពតាមកិច្ចសន្យាដែលបាននិយាយគ្នានោះឡើយ ។
ម្ខាងជំរុញកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែម្ខាងនៅតែបែរទៅវាយប្រហារកម្ពុជា។
រហូតដល់ម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី២៩មេសាទាហានសៀមបានបើកការវាយលុកដោយកាំភ្លើងដៃ និងកាំភ្លើងធុនធ្ងន់ទៅលើប្រាសាទតាក្របីដដែល។ដោយការវាយសងវិញរបស់កម្ពុជា, រយៈពល៣០ទៅ៤០នាទីក្រោយមកស្នូរអាវុធបានស្ងាត់ទៅវិញ។
ក្នុងពេលនោះ ពត៌មានពីខាងប្រទេសថៃបាននាំពាក្យរបស់ឧត្តមសេនីយ៍ Thawatchai
Samutsakorn មេបញ្ជាការភូមិភាគទីII បញ្ជាក់ថាក្នុងការវាយប្រហារនេះ បានបណ្តាល
ឲ្យទាហានថៃម្នាក់ទៀតស្លាប់។ ឧត្តមសេនីយ៍ Thawatchai ក៏ចោទប្រកាន់ថាខាងកម្ពុជា
បានបាញ់មុន។
អ្នកនាំពាក្យរបស់យោធាថៃ ឧត្តមសេនីយ៍ឯក Kaewkamnerd បាននិយាយកាលពីពេល
ព្រឹកនេះថា កម្ពុជាបានគប់គ្រាប់បែកចូលទឹកដីថៃមុន នៅវេលាម៉ោង9h និង9h30យប់មិញ
ធ្វើឲ្យ ទាហាន2នាក់រងរបួស។ ម្នាក់ទៀតក៏ត្រូវរងរបួសក្នុង ការច្បាំងគ្នានៅម៉ោង2h និងម៉ោង3hព្រឹកថ្ងៃទី29ខែមេសា។
តាមពត៌មានយោធា ការច្បាំងគ្នាចាប់ផ្តើមតាំងពីម៉ោង 8h50 យប់ថ្ងៃទី28 ដល់ម៉ោង5h30 ព្រឹកថ្ងៃទី29នេះ៕
(ដោយ៖ មិនា)