ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Chelsea គឺកីឡាករ Diego Costa ត្រូវបាន សមាគមន៍កីឡាបាល់ទាត់​ (FA) សម្រេច ចោទប្រកាន់និង ចេញសាលក្រម ជាផ្លូវការ ដោយដកសិទ្ធនៃការប្រកួត ក្នុងទឹកដីរបស់ខ្លួន ចំនួន ៣ ប្រកួត បន្ទាប់ ។​

កីឡាករ Diego Costa និងអវត្ដមានការប្រកួត​ក្នុងក្លឹប Chelsea ចំនួន ៣ការប្រកួត ក្រោយ FA សម្រេច​ចោទប្រកាន់ ពីបទប្រើប្រាស់អំពើហិង្សាលើកដៃគូរប្រកួត របស់ខ្លួនគឺ​ខ្សែការពារ Arsenal កីឡាករ​ Laurent Koscielny ក្នុងកំលុងពេលការប្រកួត នៅថ្ងៃសៅរ៍ សប្ដាហ៍មុន។ ស្របពេល នៃការរចេញសេចក្ដី​ចោទប្រកាន់ នេះផងដែរ Diego Costa បានបដិសេធ ប៉ុន្ដែដោយយោងតាម ការចាក់ខ្សែវីដេអូ ឡើងវិញ របស់អតីតអាជ្ញាកណ្ដាល ៣នាក់ មើលឃើញថា សកម្មភាពរបស់ Diego Costa ពិតជា ឯករាជមាន ។ 

កីឡាករ Diego Costa បានខ្វេះមុខកីឡាករ Laurent Koscielny ២ទៅ ៣ដង ក្នុងការប្រកួត ប៉ុន្ដែ គ្មានមើលឃើញអ្វីពីអាជ្ញាកណ្ដាលបន្ដិច តែក្រោយមកទៀត ក៏មាន​ឱ​កាស ទៅប៉ះជាមួយ កីឡាករ Gabriel ដែលជាខ្សែការពារដូចគ្នា ក៏បានទាត់ កីឡាករ Diego Costa ហើយ​ក៏ត្រូវអាជ្ញាកណ្ដាលសម្រេចពិន័យ​កាតក្រហម ។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី