បើទោះជា iPhone 5S និង iPhone 5C នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយ ប៉ុន្តែ iFan មួយចំនួន បានតម្រង់ជួរនៅខាងក្រៅហាង Fifth Ave Apple Store នៅទីក្រុង New York អាមេរិច ដើម្បីរង់ចាំ ស្មាតហ្វូនពីរ របស់ Apple។
តាមប្រភពពី AppleInsider មនុស្សពីរនាក់ដំបូងគេដែលបានមកតម្រង់ជួរ រង់ចាំនោះគឺលោក Joe និង Brian។ យុវជនពីរនាក់នេះ បានមករង់ចាំនៅទីនេះតាំងពីយប់ថ្ងៃទី ៥ ខែកញ្ញា មកម៉្លេះ (ម៉ោងនៅអាមេរិច)។ ពួកគេរួមជាមួយមនុស្សមួយចំនួនទៀត បានសំរេចចិត្តបោះតង់នៅទីនេះ ដើម្បីរង់ចាំ ការលក់ជាផ្លូវការស្មាតហ្វូនថ្មីទាំងពីរ របស់ Apple ក្នុងរយះពេល យូរថ្ងៃខាងមុខទៀត។
នៅពេលដែល AppleInsider បានសួរពូកគេថា តើនឹងធ្វើអ្វីខ្លះសំរាប់ពេល ២សប្តាហ៍ទៀត (ថ្ងៃទី២០ ខែកញ្ញា) ទើប Apple ដាក់លក់បណ្តាឧបករណ៍ថ្មី? Joe និង Brian បានឆ្លើយយ៉ាងច្បាស់លាស់ថា ពួកយើងនឹងរង់ចាំ ។
Apple នឹងប្រារព្ធព្រឹត្តិការណ៍បង្ហាញខ្លួន ផលិតផលថ្មីរបស់ខ្លួន នៅយប់អាធ្រាត្រថ្ងៃទី ១០ ខែ កញ្ញា នេះ ដែលគេជឿជាក់ថា ក្នុងព្រឹត្តិការណ៍នោះ Apple នឹងបង្ហាញនូវស្មាតហ្វូនថ្មីពីរម៉ូដែលគឺ iPhone 5S និង iPhone 5C។ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា បណ្តាឧបករណ៍ថ្មីទាំងនោះ នឹងត្រូវបានដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 5C ប្រើ iOS 7 លេចចេញនូវវីដេអូជាក់ស្តែង កៀកពេលបង្ហាញខ្លួន
- ចិន ចាប់ផ្តើមផ្សព្វផ្សាយ iPhone 5S
- iPhone 5S មិនទាន់បង្ហាញខ្លួនផង ត្រូវគេបន្តុះបង្អាប់ទៅហើយ (មានវីដេអូ)
- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch
- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ zing