នៅវេលាប្រហែលម៉ោង 19 និង15នាទី ថ្ងៃទី 27ខែមេសានេះ បានកើតឡើងអគ្គីភ័យមួយ
នៅឃ្លាំងលក់ឡានមួយ នៅក្រោយផ្សារដេប៉ូ។
តាមប្រភពពត៌មានរបស់ប្រជាជននៅទីនោះបានឲ្យដឹងថា ឃ្លាំងឡាននោះគឺជារបស់លោក
នួន សុផល។ ប៉ូលិសក៏បានឲ្យដឹងថាមានឃ្លាំងចំនួន 2 ទៀតបានត្រូវអគ្គីភ័យលេបត្របាក់​
ក្រោយពីឆេះ​ឃ្លាំងរបស់លោកនួន សុផលនេះ។​ មូលហេតុកើតឡើងគឺប្រហែលមកពី
ផ្ទុះចរន្តអគ្គីសនី។ នៅវេលាប្រហែលម៉ោង 20និង20នាទី ពេលភ្លើងកំពុងឆេះយ៉ាងខ្លាំងនោះ
ក៏មានសម្លេងផ្ទុះ​ចំនួន​៤ដងបាន​កើតឡើង ដែលមិនទាន់ដឹងមូលហេតុមកពីអ្វីទេ។ តាមម្ចាស់​
ឃ្លាំងឡាននៅជិតនោះបានឲ្យដឹងថា ឡាននិមួយៗនោះមិនមានសាំងនៅឡើយទេ។

នៅវេលាម៉ោង 20និង45នាទី ភ្លើងត្រូវបានពន្លត់។

(ដោយ៖ មិនា)