គិតមកដល់ថ្ងៃនេះ (27 មេសា 2011 ) ជំលោះរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅ
តំបន់ព្រំដែនមានរយៈពេល 6 ថ្ងៃហើយ ។ តាមប្រភពពីកងកំលាំងរបស់កម្ពុជា បាន
អោយដឹងថា កាលពីព្រឹកម៉ិញគឺនៅតែមានលឺសូរការផ្ទុះអាវុធ បន្តនៅតាមព្រំដែន គឺ
នៅក្នុងតំបន់ ប្រាសាទ តាមាន់ និង ប្រាសាទតាក្របី ដែលសំលេង ផ្ទុះនោះបង្កឡើង
ដោយទាហានថៃឈ្លានពាន ។ យ៉ាងហោចណាស់ទាហានទាំងពីរភាគីដែលបានបាត់
បង់ជីវិតមានចំនួន 13 នាក់ និង អ្នករងរបួសទាំងសងខាងប្រមាណជា 50 នាក់ ។
កាលពីថ្ងៃទី 26 មេសា ម្សិលម៉ិញ ក្រសួងការពារជាតិប្រទេស កម្ពុជាបានអោយដឹងថា
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwan នឹង ធ្វើដំនើរមកប្រទេស
កម្ពុជា ដើម្បីធ្វើជំនួបជាមួយរដ្ឋមន្ត្រីនៃក្រសួងការពារជាតិប្រទេសកម្ពុជា ឯកឧត្តម
ទៀបាញ់ ដើម្បីពិភាក្សារកដំណោះស្រាយជំលោះ ។ ប៉ុន្តែ កាលពីព្រឹកម៉ិញភាគីថៃបាន
ប្រកាសថា Prawit មិនបានមកតាមការគ្រោងទុកនោះឡើយ ។ចំពោះបញ្ហាដែលភាគី
ខាងក្រសួងការពារជាតិថៃ លោក Prawit Wongsuwan បានធ្វើការលប់ចោលជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា ថៃបានយកលេសថា ដោយសារមានប្រភព
ពត៌មានជាច្រើនក្នុងប្រទេសកម្ពុជា បានសរសេរថាថៃសុខចិត្តដោះស្រាយជំលោះដោយ
សន្តិវីធី ជាមួយកម្ពុជា ខណៈពេលដែលទ័ពថៃទទួលបរាជ័យ នេះបើតាមការអោយដឹង
ពីភាគីនាំពាក្យរបស់ទាហានថៃ Sunsern Kaewkumnerd ។
គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី មានតួនាទីជាប្រធានអាស៊ាន តែដំណោះស្រាយនៅ
មិនទាន់បានដោះស្រាយនៅឡើយដោយសារតែភាគីថៃ មិនទទួលយកសំនើភាគីកម្ពុជា
ចំពោះការអញ្ជើញប្រធានអាស៊ាន មកធ្វើការត្រួតពិនិត្យនៅព្រំដែន កម្ពុជា-ថៃ ដែលនឹង
ឈាន ដល់ការដាក់ពង្រាយទ័ព ឥណ្ឌូនេស៊ី នៅតាមព្រំដែនដែលមានជំលោះ ។ តែភាគី
ថៃបានធ្វើការបដិសេធមិនទទួលយកសំនើនេះឡើយ ដែលពេលថ្មីៗនេះ ប្រធាន អាស៊ាន
នៃប្រទេស ឥណ្ឌូនេស៊ី ក៏បានលប់ចោលដំនើរទស្សនៈកិច្ចមកប្រទេស ទាំងពីរ កម្ពុជា-ថៃ
ដោយមិនបានកំណត់ពេលវេលា ថានឹងមកធ្វើទស្សនៈកិច្ចវិញឡើយ ។
តាមពត៌មានសំរាប់ថ្ងៃនេះភាគីកម្ពុជា ប្រជាជនប្រមាណជា 22.000 នាក់ បានធ្វើការជំលៀស
ខ្លួនចេញពីតំបន់ជំលោះ ខណៈដែលប្រជាជនថៃ ប្រមាណជា 30.000 នាក់ក៏បានធ្វើការ
ជំលៀសខ្លួនចេញពីតំបន់នោះផងដែរ ។

កងទ័ពកម្ពុជា នៅក្នុងតំបន់មានជំលោះ ខេត្ត ឧត្តមានជ័យ

អាវុធ ធុន rocket BM-21 របស់ កងទ័ព កម្ពុជា

ទាហាន សៀមត្រូវ របួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត សុរិន្ទ

អ្នកយកសារពត៌មាន ថៃ ក្រាបចុះខណៈពេលដែលមានការផ្ទុះអាវុធរវាងកងទ័ពថៃ និង
កងទ័ពកម្ពុជា ។

ប្រជាជនថៃ បានជំលៀសខ្លួនមកកន្លែងមួយក្នុងខេត្តស៊ីសាកេត ជិតព្រំដែន ខ្មែរ ថៃ ៕
ដោយ ៖រដ្ឋា