សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ប្រាវីត វង្សសុវណ្ណ បាន​ស្នើ​សុំ​ជួប​ចរចា​ជា​មួយ​សមភាគី​របស់​លោក គឺ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​​បង្ហូរ​ឈាម​អស់​រយៈ​ពេល 5​ថ្ងៃ​មក​នេះ។

តាម​សេចក្តី​ព័ត៌មាន​ដដែល​នេះ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយ​ថា រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​ថៃ បាន​ស្នើ​សុំ​ជួប​ជា​មួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ទៀ បាញ់ នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ខាង​យោធា​​រវាង​ប្រទេស​ទាំង​ពីរ ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​កាំភ្លើង​ធុន​ធំ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។


(ដោយ៖ មិនា)