ជំលោះរហូតមានការផ្ទុះអាវុធរវាងភាគី កម្ពុជា និង ថៃ បានចាប់ផ្តើមសារជាថ្មីចាប់ពីថ្ងៃ
ទី 22 មេសាមកដែលមកដល់ពេលនេះគឺជាថ្ងៃទីប្រាំហើយ តែនៅថ្ងៃនេះហាក់បីដូចជា
មានសភាពស្ងប់ស្ងាត់បន្តិចទៅវិញ ។ គួរបញ្ជាក់ផងដែរថាចំនុចដែលកំពុងស្ថិតក្នុង
ភាពតានតឹងនេះ គឺស្ថិតនៅ ក្បែរប្រសាទ តាមាន់ ដែលថៃហៅថា Ta Muen និង ប្រាសាទ
តាក្របី ថៃ ហៅថា Ta Kwai ។ ដែលជំលោះនេះភាគីថៃចោទថា ខាងកម្ពុជា ជាអ្នកបង្ករ
ហេតុមុន ចំនែកភាគីកម្ពុជា ចោទថាថៃជាអ្នកបង្កហេតុមុន ។ ចាប់តាំងពីថ្ងៃផ្ទុះអាវុធ 22
មេសា មកដល់ពេលនេះ កងទ័ពកម្ពុជា ស្លាប់ 7 នាក់ ថៃស្លាប់ 5 នាក់ ។ ប្រជាជនស៊ីវិល
ថៃប្រមាណជា 20.000 នាក់កំពុងរត់ជុំលៀសខ្លួន និង ខាងភាគីកម្ពុជា ប្រជាជនស៊ីវិល
ប្រមាណជា 17.000 នាក់ក៏បានធ្វើការជំលៀសចេញពីតំបន់មានជំលោះផងដែរ ។

នេះជាជំលោះដែលមានទ្រង់ទ្រាយធំ និងតានតឹងបំផុតរវាងភាគីទាំងពី គិតចាប់តាំងពី
ខែកុម្ភៈ មកគឺនៅក្រោយថ្ងៃ ដែលអង្គការសហប្រជាជាតិបានធ្វើការប្រកាសអោយភាគី
ទាំងពីរបញ្ចប់ការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារ ។
ចំនែកឯក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិច លោកស្រី Hillary Clinton ក៏បាន
ប្រកាសអោយភាគីទាំងពីរមានភាពអត់ធ្មត់ជាអតិបរមាផងដែរ ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា ថៃ មានភាពល្អក់កករ នឹងគ្នាគឺនៅក្រោយពេល
ប្រទេសកម្ពុជាបានដាក់ប្រាសាទព្រះវិហារ របស់ខ្លួនចូលក្នុងបញ្ជីរសម្បត្តិ បេតិកភណ្ឌ
ពិភពលោក ប្រកបដោយជោគជ័យ ក្នុងកំឡុង ខែ កក្កដា ឆ្នាំ 2008 មកម្លេះ ៕
ដោយ៖រដ្ឋា