កម្ពុជានិងថៃនៅយប់ថ្ងៃច័ន្ទកន្លងមក បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃ​ទីបួននៅ​តំបន់
​ប្រាសាទ​តាមាន់និង ប្រាសាទតាក្របី តាមបណ្តោយក្រវ៉ាត់ព្រំដែនខេត្តឧត្តរមានជ័យ
និងខេត្តសុរិន្ទ។ ពុំមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់និងរងរបួស រវាង
​ភាគីទាំងពីរទេ។ ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងក្រោយពេលលោក ម៉ាទី ណាតា
ឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានសមាគម
អាស៊ាន បានលើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃដើម្បីចុះកិច្ចព្រមព្រៀង​
ដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាម ព្រំដែនមានជម្លោះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យសមរភូមិមុខ បានឲ្យដឹងថា នៅប៉ុន្មាននាទីមុននេះថាកងទ័ព​កម្ពុជានិងកងទ័ពថៃបានធ្វើការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀត​លក្ខណៈទ្រង់ទ្ រាយធំបាន
ឈានចូលដល់ថ្ងៃទីបួនហើយ។ ក៏ប៉ុន្តែលោកពុំទាន់មានរបាយការណ៍លម្អិតអំពីចំនួនមនុស្ស
ស្លាប់និង រងរបួសរវាងភាគីទាំងពីរទេ។ លោកស៊ីផាន បន្តថា៖ �នៅប្រាសាទតាក្របី​មានការ
ប្រយុទ្ធ​គ្នា។ ក៏ប៉ុន្តែតុល្យភាពរបៀបម៉េច យើងអត់ទាន់ទទួលបានដឹងទេ ពីព្រោះកំពុងជាប់ដៃ
គ្នា�។ ការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះ គឺស្របពេលដែលប្រធានសមាគម
អាស៊ាន លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានពន្យារពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ
ដើម្បីចុះហត្ថលេខាដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ ព្រំដែនមានជម្លោះ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោក ម៉ាទី
ណាតាឡេហ្កាវ៉ា បានពន្យាររពេលមកទស្សនកិច្ចកម្ពុជានិងប្រទេសថៃដោយគ្មានការកំណត់។
កញ្ញា ដេវី ប៉េត្រូលីសា (Dewi Petroliza) មន្រ្តីទទួលបន្ទុកព័ត៌មាន និង វប្បធម៌សង្គម​របស់​ស្ថាន
ទូត​ឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានមាន ប្រសាសន៍យ៉ាងដូច្នេះថា៖​�ដូចអ្វីដែលខ្ញុំបាន​ប្រាប់នេះ​មិន
មែន​ជាការពន្យាររពេលគ្មានការ កំណត់ទេ។ ក៏ប៉ុន្តែនឹងរៀបចំកាលបរិច្ឆេទសារជាថ្មីម្តងទៀត។
យើងរង់ចាំការវិវត្តនៃស្ថានការណ៍�។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការពន្យារពេល
របស់លោក ម៉ាទី ណាតាឡេហ្កាវ៉ា សង្ស័យថា គឺដោយសារតែភាគីថៃមិនចុះហត្ថលេខាដាក់អ្នក
សង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ព្រំដែន។ �ការដែលលើកពេលចុះហត្ថលេខា​លើឯកសារ​
ដាក់អ្នកសង្កេតការណ៍នេះ គឺធ្វើឲ្យវត្តមានអ្នកសង្កេតការណ៍និងកាន់តែពន្យារពេលចេះតែយូរ
បន្តទៀត ដោយទុកលទ្ធភាពឲ្យពួកខ្មាំងថៃឈ្លានពានអាចធ្វើភ្លៀង ធ្វើផ្គរ ធ្វើព្យុះ ធ្វើភ្លៀង ឈ្លាន
ពាន​មកលើកម្ពុជា បង្កការបាញ់មកលើកម្ពុជាតាមអំពើចិត្តទៀត�។

លោក កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្រ្តីការបរទេសថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍
ដកស្រង់ សម្តីមកចុះផ្សាយនៅថ្ងៃច័ន្ទនេះថា ការពន្យារពេលទស្សនកិច្ចរបស់លោក ម៉ាទី
ណាតាឡេហ្កាវ៉ា ដោយសារការប៉ះទង្គិចគ្នាចុងក្រោយនៅតាមព្រំដែន។​ លោកបានមាន​
ប្រសាសន៍​ទៀតថា លោកនឹងជួបលោក ម៉ាទី ណាតាឡេហ្កាវ៉ា និងលោកឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ។ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ
បានចេញសេចក្តីប្រកាសព័ត៌មានថា ថៃបានប្រើប្រាស់ យន្តហោះប្រយុទ្ធចំនួនពីរគ្រឿង​នៅ
លើ​ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយបានបាញ់​គ្រាប់កាំភ្លើងផ្លោង១៥៥មីលីម៉ែត្រ​
ចំនួន៦គ្រាប់ចូល ទៅក្នុងតំបន់គោកមនជម្រៅ២២គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជាដែលមាន​
ប្រជាជនស៊ីវិលយ៉ាងច្រើនកំពុងរស់នៅ។ ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់
ជនស៊ីវិល​ទេ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថានៅក្នុងរយៈពេលការប្រយុទ្ធគ្នាដែលបានកើតមានឡើង
កាលពីថ្ងៃសុក្រយ៉ាងតិចមានទាហានថៃចំនួន៥នាក់បាន ស្លាប់បាត់បង់ជីវិត និងរងរបួស​ចំនួន​
៣៥នាក់៕


(ប្រភព៖ VOA ខ្មែរ)