ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Chelsea គឺលោក Jose Mourinho នៅតែបន្ដទំនុកចិត្ដថានឹងអាចចូលគ្រងតំណែង នៅក្លឹប Man United នារដូវកាលក្រោយ បន្ទាប់ពីលោក Louis Van Gaal នឹងផុតកិច្ចកុងត្រាក្នុងឆ្នាំ ២០១៧ ខាងមុខ។ 

អ្នកគ្រប់គ្រងដែលបានឧទ្ទេសនាមខ្លួនឯងថា Special one ប្រចាំនៅ Chelsea មិនទាន់ចាកឆ្ងាយពីទឹកដីអង់គ្លេសនោះទេ ចាប់តាំងក្លឹប បានបណ្ដេញគាត់ឲ្យចុះចេញពីតំណែង។ ទន្ទឹមគ្នានោះផងដែរ បើយោង​តាមការចុះផ្សាយពីគេហទំព័ចក្រភពអង់គ្លេស បានឲ្យដឹងថា រូបលោក នៅមានទំនុចចិត្ដថានឹងអាចចូល​គ្រប់គ្រងក្លឹប មួយនេះ បន្ទាប់ពីមានការទំនាក់ទំនងក្រៅផ្លូវការ ជាមួយនឹងភ្នាក់ងាររបស់ក្លឹប។ ហើយ​លើស​ពីនេះទៅទៀត បើនិយាយពីទំនាក់ទំនង Mourinho ក៏មានភាពស្និតស្នាលនឹងលោក Sir Alex Ferguson ផងដែរ។ 

គូសបញ្ជាក់ផងដែរថា ក្លឹប Man United ពេលនេះដូចជាមានប្រៀបខ្លាំងបន្ដិចហើយ ក្រោយពីបានយកឈ្នះ Liverpool ក្រោមលទ្ធផលពិន្ទុ ០-១ ក្នុងទឹកដី Anfield កាលពីចុងសប្ដាហ៍កន្លងទៅ នេះសរបង្ហាញ​ឲ្យដឹងថា តំណែងរបស់លោក Louis Van Gaal ដូចជាមានសង្ឃឹមឡើងវិញបន្ដិចផងដែរ ។  

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footylatest