
កម្ពុជាបានផ្ញើរលិខិតមួយច្បាប់ផ្សេងទៀត ដើម្បីជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ (UNSC) អំពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ព
កម្ពុជា និងកងទ័ពថៃ ហើយក៏អំពាវនាវ UNSC មានការ អន្តរាគមន៍។ លិខិតនេះត្រូវ
បានលោករដ្ឋមន្រ្តីការបរទេសកម្ពុជា ហោ ណាំហុងចុះហត្ថលេខា ហើយបានឲ្យដឹង
ថាកម្ពុជាត្រូវ រងការខូចខាត ចំនួនរបួសនិងស្លាប់ជាច្រើនក្នុងការវាប្រហារ របស់ថៃនេះ។
លោក ហោ ណាំហុង ក៏បានស្នើសុំ ប្រធានក្រុមប្រឹក្សា UNSC ជូនលិខិតនោះទៅកាន់
សមាជិកទាំងអស់របស់ក្រុមប្រឹក្សា។ លោក ហោ ណាំហុង ក៏បាននិយាយថា សកម្មភាព
យោធារបស់ថៃ ចំពោះកម្ពុជាក្នុងពេលវេលាជិតៗនេះ បានបញ្ជាក់មូលហេតុ ហេតុអ្វីថៃ
ទទួចចង់ដោះស្រាយបញ្ហាដោយទ្វេរភាគី ដែលមិនចង់ពហុភាគី ដូចអ្វីកម្ពុជាចង់។
* ឥណ្ឌូនេស៊ី ក៏បានអំពាវនាវ បញ្ឈប់ការបាញ់គ្នា ជាបន្ទាន់
ឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជាប្រធានប្តូរវេណនៃសមាគមអាស៊ាន ASEAN នាថ្ងៃនេះក៏បាន
ចេញប្រកាស អំពាវនាវបញ្ឈប់ការបាញ់គ្នាជាបន្ទាន់។ លោកស្រី គូស៊ូម៉ា ហាប៊ី (Kusuma
Habir) អ្នកនាំពាក្យរបស់ ក្រសួងការបរទេស ឥណ្ឌូនេស៊ី បានឲ្យដឹងថា៖ �ឥណ្ឌូនេស៊ី
អំពាវនាវប្រទេសទាំងពីរបន្តការដោះសា្រយទំនាស់ដោយសន្តិវិធី�។ លោកស្រីបានឲ្យ
ដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាលេហ្កាវ៉ា (Marty
Natalegawa) ក៏កំពុងទាក់ទងជាមួយនឹងលោករដ្ឋមន្ត្រីការបរទេស របស់កម្ពុជានិងថៃ
អំពាវនាវឲ្យភាគីជម្លោះឈប់ធ្វើការបាញ់គ្នាតទៅទៀតដែរ ហើយប្រទេសឥណ្ឌូនេស៊ី
នឹងចូលរួមគ្នាដោះសា្រយបញ្ហានេះ។
(ដោយ៖ មិនា)