
រហូតមកដល់ម៉ោងនេះ ស្ថានការណ៍បានស្ងប់ស្ងាត់បន្តិចហើយ ប៉ុន្តែនៅតានតឹងដដែល។
គ្រាប់ផ្លោង ៣ គ្រាប់ធ្លាក់ចូលបរិវេណសាលាស្រុកបន្ទាយអំពិល។ រីឯផ្ទះប្រជាពលរដ្ឋ២ខ្នង
បានឆេះ។ មានគ្រាប់ផ្លោងមិនតិចជាង៤០០គ្រាប់ទេដែលបានបាញ់ ចូលក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល។
គ្រាប់បែកចង្កោមយ៉ាងហោចណាស់១២គ្រាប់ត្រូវបានគេរកឃើញនៅក្នុងភូមិគូ។ក្រុមអ្នក
ជំនាញស៊ីម៉ាក់ និងអាជ្ញាធរដែនដីបានណែនាំប្រជាពលរដ្ឋកុំឱ្យប៉ះពាល់គ្រាប់បែកចង្កោម
ទាំងនោះ។
ជនភៀសសឹកកំពុងបន្តចាកចេញពីភូមិ រីឯអាជ្ញាធរខេត្តរួមទាំងលោកអភិបាលខេត្តផង
បានរៀបចំជុំរុំ និងស្បៀងអាហារសម្រាប់ជនភៀសសឹកទាំងនោះ។ អំណោយត្រូវបាន
អាជ្ញាធ រចែកជូនដល់ជនភៀសសឹក។ រហូតមកទល់នឹងម៉ោងនេះ ថៃនៅតែបន្តបាញ់
សន្ធាប់មកលើទាហានកម្ពុជាដោយកាំភ្លើងធំគ្រប់ ប្រភេទ ប៉ុន្តែ ទាហាន កម្ពុជា នៅតែ
ឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីរបស់ ខ្លួន។
លោកញ៉ឹម វណ្ណដា អនុប្រធានទី១នៃអាជ្ញាធរជាតិប្រឆាំងគ្រោះមហន្តរាយ និងលោក
ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះចែកអំណោយជូនជនភៀសសឹក
នៅព្រឹកនេះ នៅក្នុងវត្តសំរោង ក្រុងសំរោង។ អំណោយមានមុង និងថ្នាំពេទ្យ។
(ប្រភព៖ cen)