[IMG]
ជាធម្មតាអ្នកប្រើប្រាស់ Facbook ទូទៅតែងតែប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់នៅលើគេហទំព័រមួយនេះដើម្បីធ្វើការ Upload រូបភាពមួយចំនួនរបស់ខ្លួន។ ប៉ុន្តែការ Upload រូបភាពតាមកម្មវិធីនោះហាក់ដូចជាមានល្បឿនយឺតយ៉ាវបំផុត ដែលធ្វើអោយយើងចំណាយពេលវេលាច្រើន និងជូនកាលគឺធ្វើអោយកើតមានអារម្មណ៍ធុញទ្រាន់និងលែងចង់ធ្វើការ Upload ទៀតផង។ ដូច្នេះដើម្បីចៀសវាងពីបញ្ហាទាំងអស់នេះ នោះកម្មវិធី PixUploader នឹងអាចជួយដល់ប្រិយមិត្តបាន។ កម្មវិធីនេះនឹងធ្វើការប្រុងប្រៀបដោយស្វ័យប្រវត្តិក្នុងការ Upload នូវរូបភាពទាំងឡាយដែលប្រិយមត្តិទើបតែបានថតថ្មីៗ រឺមានរក្សាទុកនៅក្នុងបណ្ណាល័យ របស់ iOS នៅពេលដែលបើកដំណើរការកម្មវិធី PixUploader នេះឡើង។ ប្រិយមិត្តគ្រាន់តែចុចលើប៊ូតុង Upload នោះរូបភាពនឹងចាប់ផ្តើម Upload ចូលទៅក្នុងគេហទំព័រ Facebook ភា្លមៗ គឺមិនមែននៅអង្គុយចុចតាមដំណាក់កាលនីមួយៗដូចកម្មវិធីស្រាប់នៅលើទំព័រនោះឡើយ។ ប្រិយមិត្តក៏អាចធ្វើការរៀបចំនូវរូបភាពរបស់ខ្លួនផងដែរមុននឹងធ្វើការបង្ហោះឡើងនោះដូចជាការបន្ថែម រឺដករូបភាពដែលមិនចង់បង្ហោះ និងជ្រើសរើសអាល់ប៊ុមសំរាប់រូបភាពជាដើម។
/
//
PixUploader មានពីរកំណែ គឺកំណែគិតថ្លៃ និងឥតគិតថ្លៃ។ កំណែឥតគិតថ្លៃគឺអនុញ្ញាតអោយយើងអាចបង្ហោះរូបភាពបានត្រឹមតែ ៤ រូបភាពប៉ុណ្ណោះក្នុងមួយលើកៗ ចំណែកកំណែគិតថ្លែគឺអាចបង្ហោះបានចំនួន ៨ រូបភាពក្នុងមួយលើកនិងមានជំរើសជាច្រើនទៀតសំរាប់កំណែគិតថ្លៃនេះ។ ប្រិយមិត្តអាចទាញយកនូវកម្មវិធីដែលមានផ្តល់ជូនខាងក្រោមនេះ៖ PixUploader Lite (ឥតគិតថ្លៃ) PixUploader (តំលៃ ០,៩៩ ដុល្លាអាមេរិក)                                                                                                      ប្រភព៖ iphonelife                                                                                                     ដោយ៖ រស្មី