Ronaldo និង Messi បានរួមគ្នាបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ធ្វើឲ្យការប្រកួតកាលពីយប់រំលងអាធ្រាត្រនេះ ជក់ចិត្តទស្សនាមែនទែន។

Real បានចូលរួមប្រកួតដោយស្មារតីប្រកបដោយភាពមោះមុត ក្នុងការតាំងចិត្តថានឹងត្រូវរកគ្រាប់បាល់ឲ្យបាន។ ក្រោយពីឱកាសមួយចំនួនត្រូវបានកន្លងផុតទៅ ដោយមិនបានគ្រាប់បាល់អ្វីសោះចុងក្រោយ Higuain ក៏បានធ្វើឲ្យស្នាមញញឹមរបស់ Real ផ្ទុះឡើងដោយស៊ុតបាល់បញ្ចូលបានសំ-រេចនាំមុខមួយគ្រាប់មុន។ តែប៉ុន្មាននាទីក្រោយមកប៉ុណ្ណោះ Ronaldo ក៏បានរកគ្រាប់បាល់បន្ថែមឲ្យ Real បានមួយគ្រាប់ទៀត។ ខ្សែការពាររបស់ Barca លេងមិនបានល្អឡើយក្នុងការប្រកួតនេះ ដោយធ្វើឲ្យ Real មនាឱកាសស៊ុតបាល់យ៉ាងច្រើន។ បើទោះជាដូច្នេះក៏ក្រុមកីឡាករ Real មិនបានរកគ្រាប់បាល់បន្ថែមបានទៀតឡើយ។

/

Ronaldo មានការប្រកួតមួយយ៉ាងល្អ ដោយរកគ្រាប់បាល់ទីពីរឲ្យ Real

ចំណែកខាង Barca, ពិតជាមានការខំប្រឹងប្រែងយ៉ាងខ្លាំង តែរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ដោយការទាត់បាល់ពិន័យពីចម្ងាយបានយ៉ាងល្អរបស់ Messi។ ឈ្នះការប្រកួត 2-1Real ក្លាយជាម្ចាស់ជើងឯកនៃ Spainish Super Cup ។

វីដេអូ Highlight Goals រវាង Real និង Barca (Spainish Super Cup 2012)

លទ្ធផល៖ Real - Barca (2-1) សរុបទាំងពីរលើក (4-4)រកបានគ្រាប់បាល់៖ Higuain 11', Ronaldo 19'; Messi 45'កីឡាករចូលរួមប្រកួត ៖ Real: Casillas; Arbeloa, Pepe, Ramos, Marcelo; Alonso, Khedira; Di María, Özil, Cristiano; HiguaínBarca: Valdés, Alba, Adriano, Mascherano, Piqué; Busquets, Xavi, Iniesta; Alexis, Messi, Pedro

 

ដោយ៖ សិលាប្រភព៖ 24h