បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន បានធ្វើការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាត ស្តីពីករណី មានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រ Foxconn (ដែលជារោងចក្រផលិត iPhone ដល់ Apple) នៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

/

យោងតាមប្រភពព័ត៌មានពី Dailystar បានផ្សាយឲ្យដឹងថា បណ្តារូបភាពដំបូងគេ ត្រូវបានចែករំលែក ពីបណ្តាញសង្គម Weibo (ប្រទេសចិន) បង្ហាញឲ្យឃើញពីផ្សែងខ្មៅ និងអណ្តាតភ្លើងឆាបឆេះយ៉ាង ខ្លាំង  ពីតំបន់រោងចក្រផលិតរបស់ Foxconn។

/

បើតាមការប៉ានប្រមាណ បរិមាណ iPhone របស់ Apple ដែលត្រូវបានផលិតនៅក្នុងរោងចក្រនេះមាន ចំនួនដល់ទៅ ៧០% ឯណោះ។ ដូច្នេះហើយ មានមនុស្សជាច្រើនមានការព្រួយបារម្ភថា កត្តានេះអាច ជះឥទ្ធិពលខ្លាំង ដល់បរិមាណផលិត iPhone ក្នុងរយះពេលខាងមុខ។   

ជាក់ស្តែង បុគ្គលិកម្នាក់របស់រោងចក្របានឲ្យដឹងថា៖ មិនមានអ្នករងរបួសធ្ងន់ធ្ងរ ហើយអគ្គីភ័យនេះ ក៏មិនជះឥទ្ធិពលខ្លាំង ដល់ដំណើរការនៃការផលិតនោះដែរ។ 

/

បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា មាន ឬមិនមាន iPhone ត្រូវបានរងការខូចខាតនៅក្នុងអគ្គីភ័យនេះ ទេ? 

- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?- អានអត្ថបទ៖ iPad Air 3 នឹងមាន Speaker បន្លឺសម្លេងបួន និងមានអំពូល Flash LED នៅផ្នែក ខាងក្រោយ?

 

ប្រែសម្រួល៖ មង្គលប្រភព៖ Dailystar, VR