ភ្នំពេញ៖ រថយន្តដឹកកងកម្លាំងនគរបាលចំនួន ១០ គ្រឿង  និងរថយន្តសម្រាប់ដឹក ពិរុទ្ធជនចំនួន ០១ គ្រឿងទៀត ត្រូវបាន ឯកឧត្តម កែប ជុតិមា  អភិបាល រាជធានីភ្នំពេញ  ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បន្ទាប់ពីអង្គប្រជុំបូកសរុបការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព  នៅរាជធានីភ្នំពេញ រយៈពេល ០៦ ខែ ដើមឆ្នាំបានបញ្ចប់ នា ព្រឹកថ្ងៃទី១៣  ខែសីហា ឆ្នាំ២០១២    ដើម្បីធ្វើជាមធ្យោបាយសម្រាប់ប្រើប្រាស់   ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តម កែប  ជុតិមា បានសម្តែងនូវ ការកោតសសរសើរចំពោះកងកម្លាំងនគរបាល  ក៍ដូចជាកងកម្លាំង  អាវុធហត្ថរាជធានី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារក្នុងការធានានូវសន្តិសុខ  សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទោះបីជា   លទ្ធភាពនៅ មិនទាន់ពេញបរិបូរណ៍   យ៉ាងណាក៏ដោយ  តែជាលទ្ធផលការងារ កងកម្លាំង   របស់យើងសម្រេចបានស្នាដៃជាច្រើន  ក្នុងការបំពេញភារកិច្ច ជូនជាតិ ទាំងការរៀបចំសន្តិសុខក្នុងរាជធានីភ្នំពេញ   ក៏ដូចជាការទទួលថ្នាក់    ដឹកនាំ ប្រទេសជាមិត្តផងដែរ ព្រោះថា ភ្នំពេញគឺជាកន្លែងប្រជុំធំៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ានជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចេះថែទាំ រថយន្តដែលទទួលបាននេះ ឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឲ្យមធ្យោបាយទាំងនេះ  ប្រើប្រាស់បានយូរអង្វែងក្នុងការបំពេញ ភារកិច្ច ហើយត្រួវចាត់ទុកថា សម្បត្តិរបស់រដ្ឋ ក៏ដូចជាសម្បត្តិយើងដែរ ព្រោះថា សាលារាជធានីភ្នំពេញ ក៏នៅមានការ  លំបាកចំពោះថវិកាក្នុងការដោះស្រាយនៅឡើយ ហើយការផ្តល់មធ្យោបាយនេះ   ក៏ជាការលើកទឹកចិត្តដល់កងកម្លាំង  នគរបាលក្នុងការបំពេញភារកិច្ចឲ្យប្រកបដោយប្រសិទ្ធភាពផងដែរ៕

width=460

width=460

ដោយ៖ វណ្ណៈប្រភព៖ គេហទំព័រសាលារាជធានីភ្នំពេញ