យប់មិញនេះ ក្រុមបាល់ទាត់ Juventus​ ម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី បានប្រកាសជាសាធារណៈថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Carlos Tevez បានយល់ព្រម ផ្ទេរមកលេងនៅ អ៊ីតាលីអោយក្រុម Juventus ហើយ ។

/Tevez នឹងផ្ទេរទៅលេងអោយ Juventus ក្នុងតំលៃ ១០ លានផោន ហើយនឹងឡើងដល់ ១២ លានផោន ក្នុងតំលៃបន្ថែមផ្សេងទៀត ។ កុងត្រាតំលៃ ១០ លានផោននេះ មានរយៈពេល ៣ ឆ្នាំ ។ ខ្សែរប្រយុទ្ធ Tevez បានជាប់ឈ្មោះជាកីឡាករថ្លៃជាងគេ របស់ក្រុម Juventus ក្នុងតំលៃ ៤,៦ លានផោនក្នុងមួយរដូវកាល ។

/តែមុននឹងអាចចូលលេងអោយក្រុម Juventus បាន Tevez ត្រូវបំពេញការងារសង្គមរយៈពេល ២៥០ម៉ោងសិន ដោយសារតែនៅជាប់ការពិន័យ ពីការបើកបរខុសច្បាស់ និង គ្មានធានារ៉ាបរង ។ Tevezនឹងត្រូវធ្វើការសង្គម យ៉ាងតិច ៣៥ ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីអាចបញ្ចប់សងការពិន័យនេះ មុនពេលគេផ្លាស់ប្តូរទៅលេងនៅអ៊ីតាលី ៕

 

ដោយ ៖ កុសលប្រភព ៖ dailymail