ប័ណ្ណប៉ាតង់ថ្មីដែលទើបតែបែកធ្លាយចេញមក បានបង្ហាញឲ្យឃើញថា Samsung កំពុងតែគួចចិត្តស្រ ឡាញ់នូវ Tablet មួយគំរូ ដែលអាចបត់ បិទបើកអេក្រង់បាន ដូចទៅនឹងសៀវភៅមួយក្បាល។

អាន៖ វីដេអូនៃការកំទេច Apple Watch តំលៃ ១០០០០ ដុល្លារ ដោយមេដែក

/

នៅបណ្តាឆ្នាំកន្លងទៅនេះ Samsung បានវិនិយោគទុនយ៉ាងច្រើន ដល់ការស្រាវជ្រាវបណ្តាបច្ចេកវិទ្យា ថ្មីៗ។ នៅក្នុងពិភពបច្ចេកវិទ្យាបានធ្លាប់បង្ហើបឲ្យដឹងដល់ប័ណ្ណប៉ាតង់របស់ Samsung ពាក់ព័ន្ធទៅនឹង អេក្រង់កោង ដែលជាក់ស្តែងនោះ គឺជាស្មាតហ្វូនអេក្រង់កោងគែមទាំងសងខាង Galaxy S6 Edge។

អាន៖ Google បង្កើតគេហទំព័រ សម្រាប់ប្រឹក្សាយោបល់ ក្នុងការជ្រើសរើសទិញទូរស័ព្ទ Android

កាលពីពេលថ្មីៗ ប័ណ្ណប៉ាតង់ថ្មីមួយផ្សេងទៀតរបស់ Samsung បានបន្តបែកធ្លាយឲ្យឃើញថា ក្រុមហ៊ុន ក៏កំពុងតែគួចចិត្តស្រឡាញ់នូវគំរូ Tablet​ មួយដែលអាចបត់បិទ ឬបើកបានដូចសៀវភៅមួយក្បាល។ ផលិតផលដ៏អស្ចារ្យនេះ មានអេក្រង់តូចៗចំនួនបី។ អេក្រង់នីមួយៗ អាចបត់រួមតូច ឬពន្លាឲ្យចេញជា អេក្រង់ធំមួយបាន។

ខាងក្រោមនេះ គឺជាគំរូពង្រាងនៃការរចនាម៉ូត Tablet Samsung ដែលអាចបត់បិទ បើកអេក្រង់បាន ដូចសៀវភៅ៖

អាន៖ អ្នកបច្ចេកវិទ្យាចិន ប្រលងប្រជែងគ្នា jailbreak iOS 9 ដែលល្បីមិនអាច jailbreak បាន

/

/

/

/

/

 

 

ប្រែសម្រួល៖ ករុណាប្រភព៖ PhoneArena, Vreview