ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ជា​ពីធី​ប្រពៃណីយ៍​ជាតិ​មួយ​​​ដែល​ប្រជាជន​នៅ​ គ្រប់​ប្រទេស​ទូទាំង​
ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​​រាល់​ឆ្នាំ ។ ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស
​​នីមួយៗ​មាន​លក្ខណៈ​ ខុសៗ​គ្នា​ដោយ​អាស្រ័យ​ទៅ​លើ​ពេលវេលា ប្រពៃណីយ៍​ទំនៀម​
ទំលាប់​ និង វប្បធម៌​របស់​​ប្រជាជន​នៅ​ក្នុង​​ប្រទេស​ទាំង​នោះ ។

ប្រជាជន​នៅ​ ក្នុង​ប្រទេស​កម្ពុជា​​​​ប្រារព្ធ​ពិធី​អបអរ​ឆ្នាំថ្មី​នៅ​ក្នុង​ខែមេសា រឺ ខែចែត្រ ។ ដូច​
គ្នា​នេះ​ដែរ​មាន​ប្រទេស​ជិត​ខាង​​មួ​យ​ចំនួន​ដូចជា​ប្រទេស​ឡាវ​​ និង​ ថៃ​​ ក៏​ប្រារព្ធ​ពីធី​ចូល​
ឆ្នាំ​ថ្មី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល ​គ្នា​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​របស់​ប្រជា
ជន​ខ្មែរដែរ ។

ការប្រារព្ធ ​ពិធី​បុណ្យ​ចូល​ឆ្នាថ្មី​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ជាតិ​ប្រចាំ​ប្រទេស​ដូចជា ​នៅ​ប្រទេស
​កម្ពុជា ឡាវ​ និង​ ថៃ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​ជា​រៀង​រាល់​ឆ្នាំ ហើយ​ចាត់​ទុក​ពិធី​នេះ​ជា​ពិធី​បុណ្យ​
ជាតិ​ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ទូទាំង ​ប្រទេស​ឈប់​សម្រាក​រយៈពេល ៣ថ្ងៃ ដើម្បី​ចូលរូម
​អបអរ​ពិធី​នេះ ។

ការប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ប្រទេស​កម្ពុជា ឡាវ និង ថៃ​​ ធ្វើ​​ឡើង​ជារៀង​រាល់​ឆ្នាំ​មាន​
លក្ខណៈ​ដូចគ្នា​មួយ​ចំនួន​ធំ ហើយ​មាន​លក្ខណៈ​ខុស​គ្នា​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ ។ ភាព​ខុស
​គ្នា​នេះ​អាច​បណ្តាល​មក​ពី​ការ​យល់​ឃើញ ចំនង់​ចំនូល​ចិត្ត និង​ ការ​ប្រតិបត្តិ​នៅក្នុង​សាសនា
​របស់​ប្រជាជន​នៅ​តាម​ប្រទេស​នីមួយៗ ។

រយៈពេលនៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​ទាំងបី​នេះ​មាន​ រយៈពេល​ ៣​ថ្ងៃ​
ដែល​ស្ថិត​នៅ​ក្នុង​ខែមេសា​ដូច​គ្នា​​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​១៣ ឬ ១៤-១៥-១៦
ខែមេសា ។ រីឯ​នៅ​ប្រទេស​ឡាវ​​ និង​ ថៃ វិញ​ ប្រជាជន​​កំនត់​ពេល​វេល​ច្បាស់​លាស់​តែម្តង​
គឺនៅ​ថ្ងៃ​ទី​១៣-១៤-១៥ ខែមេសា​ ជា​រៀង​រាល់​ឆ្នាំ​ដោយ​ពុំ​មាន​ការ​កែប្រែ​ឡើយ ។

ប្រជាជន​ខ្មែរ​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីយ៍​ខ្មែរ

នៅ ​កំឡុង​ពេល ​៣ថ្ងៃ នេះ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​បី​នាំគ្នា​រៀប​ចំ​ចង្ហាន់​ទៅ​វត្ត​ដើម្បី​
វេ​ប្រគេន​ដល់​ព្រះសង្ឈ និង ​ឩទ្ទិស​កុសល្យ​ផល​បុណ្យ​ជូន​ទៅ​ដល់​ជីដូន​ជីតា បុព្វការីជន​
និងញាតិការ​​ទាំង​ប្រាំ​ពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ។ បន្ទាប់ពី​វេចង្ហាន់
​ប្រគេន​ព្រះសង្ឃ ពុទ្ធិបរិស័ទ​នាំគ្នា​ស្រង់​ព្រះពុទ្ធរូប (ស្រង់​ព្រះ) នៅ​ក្នុង​វត្ត និង​ពូន​ភ្នំ​ខ្សាច់ ។
នៅ​ប្រទេស​កម្ពុជា​ក្រៅពី​ស្រង់​ព្រះពុទ្ធរូប​នៅក្នុង​វត្តប្រជាជន​ខ្មែរ​ធ្វើ​ពិធី​​ស្រង់​ព្រះ​រស់
(មាតា​បិតា) ។

មាន​ទំលាប់​មួយ​ទៀត​ដែ​ល​ប្រជាជាន​និយម​ប្រតិបត្តិ​នោះ​គឺ​ការ​ដោះ​លែង​សត្វ​ អណ្តើក​
ត្រី ក្តាម​ និង សត្វចាប​ជាដើម ។ ប្រជាជន​យល់​ថា​ ការ​ធ្វើ​​បែប​នេះ​ក្នុង​គោល​បំណង​រំដោះ​
កម្មវេរា​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ ក្នុង​ឆ្នាំចាស់​ ហើយ​ចាប់​យក​សំណាង​ល្អ និង​លាភសិរី​សួស្តី​
នៅក្នុង​ឆ្នាំ ។

​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់ប្រជាជន​ឡាវ​

ដំណើរ​រឿង​ដែល​ទាក់​ទង​នឹង​ទេវតា​ឆ្នាំថ្មី​របស់​ប្រទេស​ទាំង​បីមាន​លក្ខណៈ​ ប្រហាក់​ប្រ
ហែល​គ្នា​ដោយ​មាន​ភាព​ខុសគ្នា​ត្រង់​ឈ្មោះ​របស់​ទេពធិតា និង ទេវតា​ដែល​ជា​តួរ​អង្គ​នៅ
ក្នុង​ដំណើររឿង​ប៉ុណ្ណោះ ។ ប្រជាជន​មាន​ជំនឿ​ទៅលើ​រឿង​និទាន​នេះ​ណាស់​ដោយ​ហេតុ​
នេះ​បាន​ជា​មុន​ថ្ងៃ​ ចូល​ឆ្នាំថ្មី​ប្រជាជន​នាំគ្នា​រៀប​ចំ​រណ្តាប់ ផ្លែឈើ និង នំចំណីរ​ដើម្បី​ទទួល
​ទេវតា​ឆ្នាំថ្មី​ដែល​នឹង​ចុះមក​កាន់​តំណែង​បន្ត​ពី​ ទេវតា​ឆ្នាំចាស់​មក​ថែ​រក្សា​មនុស្ស​លោក ។
សម្លៀក​បំពាក់​ប្រពៃណីយ៍​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ការ​កំសាន្ត​របស់​ប្រជាជន​ថៃ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

នៅក្នុង ​ពិធី​នេះ​ប្រជាជន​នាំ​គ្នា​លេង​ល្បែង​កំសាន្ត​ជាច្រើ​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ កន្លែង
​ដែល​មាន​ទីធ្លា​ទូលាយ​ជាពិសេស​នៅ​ក្នុង​វត្ត ។ ការលេង​ល្បែង​កំសាន្ត​នៅ​តាម​វត្តអារាម
​នៅ​ក្នុង​ប្រទេស​នីមួយៗ​មិន​ដូច​ គ្នាទេ​អាស្រ័យ​ទៅ​តាម​ទំលាប់ និង ល្បែង​ប្រពៃណីយ៍​
របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​​នីមួយៗ ។ ប្រទេស​កម្ពុជា​មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន
​ដូចជា​ចោលឈូង​ បោះអង្គញ់ ទាញព្រ័ត្ត ស្វា​ដណ្តើម​ស្លឹក​ឈើ ចាប់​កូន​ខ្លែង និង លាក់​
កន្សែង​ជាដើម ។ ​ ប្រជាជាន​ថៃ​និយម​លេង​​បាច​ទឹក​ដាក់គ្នា និង​ លេង​ប៉ាត​ម្សៅ រីឯ​ប្រជា
ជន​ឡាវ​​ចូល​​ចិត្ត​នាំគ្នា​រាំច្រៀង​ទៅតាម​ចង្វាក់​ភ្លេង​ ប្រពៃណីយ៍ ។ ក្រៅ​ពី​ការ​លេង​ល្បែង​
កំសាន្ត ប្រជាជន​មួយ​ចំនួន​នាំគ្នា​ទៅ​កំសាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​នានា​ដែល​មាន​ នៅ
ក្នុង​ប្រទេស ។

ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ​ និង​ ថៃ​ ​ដែល​មាន​តួនាទី​ជាកូន​​ និង​ ពុំ​សូវ​​មាន​ពេល​
វេលា​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​មាតាបិតា​អាច​ប្រើ​ ពេល​​ ៣ថ្ងៃ​ នេះ​ក្នុង​ការ​បំពេញ​តួនាទី​ជា​
កូន​ល្អ និង​ បង្ហាញ​អំពី​ទឹក​ចិត្ត​កតញ្ញូ​​របស់​ខ្លួន​ដើម្បី​សង​គុណ​ដល់​អ្នក​មាន​គុណ​ ។ កូនៗ​
តែង​​តែ​ទិញ​សំភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ ឬ ផ្តល់​ជា​​ថវិការ​​ជូន​អ្នក​មាន​គុណ​ព្រោះ​ក្រៅ​ពី​
ពេល​ចូល​ឆ្នាំថ្មី​ សមាជិក​នៅក្នុង​គ្រួសារ​ពុំសូវ​មាន​ពេល​វេលា​បាន​ជួប​ជុំគ្នា​ដោយសារ​តែ​មាន
​កិច្ចការ​រវល់​រៀងៗ​ខ្លួន ៕
(ប្រភពពី សួស្តី)