អូស្រ្ដាលី៖ លោក Ken Olsen មានវ័យ 42ឆ្នាំ ដែលជាអតិតប៉ូលីស បាននិយាយថា កាលពីម្សិលមិលថ្ងៃល្ងាច គាត់បានបើករថយន្ដរបស់គាត់ នៅលើដងផ្លូវ Brisbane ។ ខណៈដែលកំពុងបើក ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ដរបស់គេរេចង្កូត ហើយមកឈប់ចំពីមុខរថយន្ដរបស់គាត់ ព្រមទាំងបានស្រែកគម្រាមដល់រូបគាត់ យ៉ាងខ្លាំងទៀតផង។

លោកបានបន្ដថា ទោះបី ជាលោកខំបើកគេចចេញពីរថយន្ដបុរស ដែលមើលទៅ មានលក្ខណៈវិកលចរឹកនោះជាពីរ បីលើកក៏ដោយ ក៏បុរសនោះនៅតែបន្ដធ្វើដូចនោះទៀត រហូតដល់រូបលោកត្រូវបង្ខំចិត្ដឈប់រថយន្ដពីក្រោយរថយន្ដបុរសនោះ គ្រាន់តែឈប់ភ្លាម បុរសនោះបានចេញពីរថយន្ដរបស់ខ្លួន មកវាយកញ្ចក់រថយន្ដខាងមុខរបស់លោក រហូតបែកប្រេះសំា្រខ្ទេច។


បន្ទាប់មក លោកក៏បានទូរសព្ទទៅកាន់ប៉ូលីស បុរសនោះ ក៏បានបើករថយន្ដចេញទៅបាត់។ គាត់បាននិយាយទៀតថា បើសិនជាគាត់មិនបានថតវីដូអូទុកទេ គាត់មិនដឹងត្រូវនិយាយយ៉ាងម៉េចអោយគេជឿងទេ។ បើគេចង់ស្លាប់ នៅលើដងផ្លូវបើកបរបែបនឹង វាពិតជាមានការលំបាកណាស់ សម្រាប់មនុស្សជាច្រើនទៀត ដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវដែរនោះ គាត់បានត្អូញត្អែរចុងក្រោយបែបនេះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail